រាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ស្ពឺ បានទទួល ថេបប្លេតនិងសម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ, រាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ស្ពឺ បានទទួល ថេបប្លេតនិងសម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីផេកផ្លូវការរបស់ក្រសួងសុខាភិបាល នៅព្រលប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់ថា, នៅថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណះកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងកម្មវិធីប្រគល់-ទទួល ថេបប្លេតនិងសម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ រាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ស្ពឺ។
សូមជម្រាបជូនថា, រហូតដល់ម៉ោង១២ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥៨៨នាក់​ (ឆ្លងសហគមន៌​:​ ​៥៦៨​នាំចូល:​ ២០) និងមានជាសះស្បេីយ​ ៤១៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ២៨៨២៥នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ២១៣១៥នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៧នាក់​ សរុប​ស្លាប់ ២០៣នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល ជែល៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print