ខេត្តរតនគិរី÷ជាឪពុកម្នាក់ចាប់រំលោភសេពសន្ថវៈមកលើកូនស្រីអនីតិជនអាយុ៩ឆ្នាំ បានសម្រេចជាច្រើនដង ទើបបែកការណ៍ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនឪពុកចិត្តអប្រិយកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិ៤(គ៦០)ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
មន្ត្រីនគរបាលស្រុកកូនមុំបានឲ្យដឹងដឹងថា បុរសជាឪពុកឈ្មោះ ស្រី សាវឿនអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពុងចាម មានទីលំនៅបច្ចុប្បន្នរស់នៅភូមិ៤(គ៦០) ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ រីឯកូនស្រីអាយុ០៩ឆ្នាំ ជនជាតិខ្មែរ រស់នៅជាមួយឪពុកបង្កើត។
យោងតាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ(កូនស្រី)បានបញ្ជាក់ថា ខ្លួនជាកូនកំព្រា ត្រូវម្ដាយរត់ចោលដោយសារ រស់នៅមិនចុះសម្រុងជាមួយនឹងឪពុករបស់ខ្លួន ។ ក្មេងស្រីរកគ្រោះបានប្រាប់ថានាងមានបងប្អូនចំនួន៤នាក់ តែបងៗចេញពីបន្ទុកគ្រួសារអស់ហើយនៅសល់តែរូបខ្លួនជាកូនពៅរស់នៅ ២នាក់ជាមួយឪពុកបង្កើត។ ក្មេងស្រីរងគ្រោះបានបន្ថែមទៀតថា ឪពុកបានចាប់រំលោភខ្លួនរហូតដល់ទៅ ៥ដងមកហើយ មានពេលខ្លះយប់,ពេលថ្ងៃ,ពេលព្រឹក និងពេលទៀបភ្លឺក៏មានដែរ។
បន្ទាប់មកសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកូនមុំ បានយកក្មេងស្រីនោះ មកធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបង្អែកខេត្តជាលទ្ធផលឃើញថា ពិតជាមានរបួសស្នាមនៅត្រង់ចំណុចទ្វារមាសពិតប្រាកដមែន។
នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសទៅតាមច្បាប់៕