ក្រុងប៉ោយប៉ែតៈមនុស្សប្រុស ស្រី២នាក់នាំគ្នាធ្វើដំណើរដោយថ្មើរ
ជើងពីរស្រុកឯកភ្នំខេត្តបាត់ដំបង
ឆ្លងដែនទៅធ្វើការសំណងនៅប្រទេថៃត្រូវសមត្ថកិច្ចថៃចាប់ឃុំខ្លួននៅថ្ងៃទី២៩ឧសភា ២០២១នេះ។
អ្នកទាំងពីរដែលត្រូវសមត្ថកិច្ចថៃចាប់មានឈ្មោះ សើន បូរិន ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នឹង ទេព សុខភៀម ស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោងភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
អ្នកសារព័ត៍មានរាយការណ៍ថា តាមវិធានការទប់ស្កាត់ការលួចចូលប្រទេសដោយខុសច្បាប់ ដើម្បីការពារការរាតត្បាតរបស់កូវីដ-១៩។ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាការពារភូមិ ខៅ លូកឆាង ថា ប្រទះឃើញមនុស្សប្រុស ស្រី២នាក់ថា ជាពលករបរទេសលួចឆ្លងចូលប្រទេសដោយខុសច្បាប់ ទើបបានកម្លាំងសមត្ថកិច្ចស្រុកតា ព្រះយ៉ា សហការជាមួយសមត្ថកិច្ចកងរយទី៣ ចូលទៅត្រួតពិនិត្យបុគ្គលត្រូវសង្ស័យភ្លាមៗ។ជាលទ្ធផលក្នុងប្រតិបត្តិការ សមត្ថកិច្ចបានចាប់ឃុំខ្លួនជនជាតិខ្មែរ លួចឆ្លងចូលប្រទេសដោយខុសច្បាប់ នៅបរិវេណក្រោយវត្ត ភូមិខៅ លូកឆាង ត្រង់បង្គោលឡាក់ 48P TA 57248 39857 នឹងក្រោយធ្វើការសួរនាំជំហ៊ានដំបូងបានឲ្យដឹងថា ជាជនជាតិខ្មែរ២នាក់ មិនមានឯកសារធ្វើដំណើរ
ក្រោយពីរការសួរនាំពួកគេនិយាយថា តាំងពីវេលាម៉ោង២១នឹង០០នាទី ថ្ងៃទី២៧ ឧសភា ២០២១ បានដើរដោយថ្មើរជើងមកពីខេត្តបាត់ដំបង មកតាមច្រករបៀង គេចពីការចាប់ឃុំខ្លួនរបស់សមត្ថកិច្ចកម្ពុជា ដោយដើរមកដល់បរិវេណក្រោយវត្តភូមិ ខៅ លូកឆាង វេលាម៉ោងប្រមាណ២និង១៥នាទី បានរង់ចាំរថយន្តមកទទួល តាមដែលមេខ្យល់ខាងខ្មែរប្រាប់ទុកមុន ដើម្បីទៅធ្វើការសំណង់នៅខេត្តសមុទ្រ ប្រាកាន តែគិតថា រថយន្តមិនអាចចូលមកទទួលបាន ដោយសារមានការស្កាត់ពីខាងសមត្ថកិច្ចស្រុកតាព្រះយ៉ា ក្រោយមកសមត្ថកិច្ចក៏បានចាប់ឃុំខ្លួន ធ្វើកំណត់ហេតុនឹងអនុវត្តតាមវិធានការសុខាភិបាល មុនហ្នឹងបញ្ជូនខ្លួនឲ្យត្រឡប់ទៅប្រទេសខ្លួនវិញ តាមច្រកMOU គឺច្រកអូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យបន្ត៕វណ្ណា