នគរបាលស្រុកកូនមុំចាប់បុរសជាឪពុកដែលរំលោភកូនស្រីអាយុ 9ឆ្នាំ

ចែករំលែក៖

ខេត្តរតនគិរី÷ជាឪពុកម្នាក់ចាប់​រំលោភ​សេព​សន្ថវៈ​មក​លើ​កូន​ស្រី​អនីតិជន​អាយុ៩ឆ្នាំ បាន​សម្រេចជា​ច្រើន​ដង​ ទើប​បែកការណ៍ក៏ត្រូវសមត្ថកិច្ចឃាត់​ខ្លួន​ឪពុក​ចិត្ត​អប្រិយ​កាលពីថ្ងៃទី២៧ ខែ​ឧសភា ​ឆ្នាំ២០២១​ ស្ថិត​នៅ​ក្នុង​ភូមិ៤(គ៦០)ឃុំ​ត្រពាំង​​ច្រេស ស្រុកកូនមុំ ខេត្តរតនគីរី ​ដោយ​មាន​ការ​សម្រប​សម្រួល​នីតិ​វិធី​ពី​លោក ​កែវ ភក្តី ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​។​

មន្ត្រីនគរបាល​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹងដឹងថា បុរសជា​ឪពុក​ឈ្មោះ​ ស្រី​ សាវឿនអាយុ៤៥ឆ្នាំ ជន​ជាតិ​ខ្មែរ ​មាន​ទី​កន្លែង​កំណើត​ភូមិ​ត្រពាំង​ទូក ​ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពុងចាម មានទីលំនៅបច្ចុប្បន្នរស់នៅភូមិ៤(គ៦០) ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ​ខេត្ត​រតនគិរី។ រី​ឯកូន​ស្រី​អាយុ០៩ឆ្នាំ ជន​ជាតិ​ខ្មែរ ​រស់​នៅ​ជាមួយ​ឪពុក​បង្កើត។

យោងតាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ(កូនស្រី)បានបញ្ជាក់ថា ខ្លួនជាកូនកំព្រា ត្រូវម្ដាយរត់ចោលដោយសារ រស់នៅមិនចុះសម្រុងជាមួយនឹងឪពុករបស់ខ្លួន ។ ក្មេងស្រីរកគ្រោះបានប្រាប់ថានាងមានបងប្អូនចំនួន៤នាក់ តែ​បង​ៗ​ចេញ​ពី​បន្ទុក​គ្រួសារ​អស់​ហើយ​នៅ​សល់​តែ​រូប​ខ្លួន​ជា​កូន​ពៅ​រស់​នៅ ​២នាក់​ជាមួយ​ឪពុក​បង្កើត​។​ ​ក្មេងស្រីរង​គ្រោះ​បាន​បន្ថែម​ទៀត​ថា​ ឪពុក​បាន​ចាប់​រំលោភខ្លួនរហូតដល់ទៅ ៥ដងមកហើយ មាន​ពេល​ខ្លះយប់​,ពេល​ថ្ងៃ​,ពេល​ព្រឹក​ និង​ពេល​ទៀប​ភ្លឺ​ក៏​មាន​ដែរ​។​

បន្ទា​ប់មកសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកូនមុំ បាន​យក​ក្មេង​ស្រី​នោះ ​មក​ធ្វើ​កោសល្យវិច័យ​នៅ​មន្ទីរពេទ្យបង្អែកខេត្ត​ជា​លទ្ធផល​ឃើញ​ថា ​ពិត​ជា​មានរបួសស្នាមនៅត្រង់ចំណុចទ្វារមាសពិតប្រាកដមែន។

នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសទៅតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print