ក្រុម​សង្កេតការណ៍ៈ​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ប្រើប្រាស់​ឧស្ម័ន​ពុលវាយប្រហារ​នៅ​ភាគ​ឦសាន​ស៊ី​រី​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឃើ​ដ

ចែករំលែក៖

ក្រុម​ស​ង្តេ​ត​ការណ៍​អំពើ​ហិង្សា​នៅ​ស៊ី​រី​ ក៏​ដូច​ជា​ក្រុម​ជនជាតិ​ឃើ​ដ​ស៊ី​រី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ បាន​ប្រើប្រាស់​ឧស្ម័ន​ពុល​វាយប្រហារ​ប្រឆាំង​ទៅ​លើ​តំបន់​ដែល​កំពុង​គ្រប់គ្រង​ដោយ​ជនជាតិ​ឃើ​ដ​ ស្ថិត​នៅ​ភាគ​ឦសាន​ស៊ី​រី​កាលពី​ចុងខែ​មិថុនា​ ឆ្នាំ​២០១៥​។​ ​ក្រុម​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ី​រី​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ដែល​កំពុង​សង្កេតការណ៍​ទៅ​លើ​ការ​វាយប្រហារ​នេះ​បញ្ជាក់​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ បាន​ប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​ វាយប្រហារ​ប្រឆាំង​ទៅ​លើ​កងកម្លាំង​ជនជាតិ​ឃើ​ដ​ និង​ជន​ស៊ី​វិល​ ដែល​គោលដៅ​នៅ​ក្នុង​ទឹកដី​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ។​ អាវុធ​ជីវសាស្ត្រ​នោះ​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​ទីតាំង​គ្រប់គ្រង​ដោយ​ក្រុម​ឃើ​ដ​នៅ​ក្នុង​ទឹកដី​អ៊ី​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​២១​ ឬ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ផង​ដែរ​។​ ​កងកម្លាំង​ជនជាតិ​ឃើ​ដ​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ទាំង​ស្ថិត​នៅ​លើ​ទឹកដី​ស៊ី​រី​ និង​ទាំង​ស្ថិត​នៅ​លើ​ទឹកដី​អ៊ី​រ៉ា​ក់​។​ ក្រុម​រ៉ា​ឌី​កាល់​អាល់​ត្រា​ បាន​ដណ្តើម​គ្រប់គ្រង​ដែនដី​ភាគច្រើន​របស់​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ហើយ​ប្រកាស​ចែក​ខណ្ឌ​ព្រំដែន​បង្កើត​ជា​រដ្ឋ​កាលី​ផេ​ត​ ។​ ​ក្រុម​សកម្មប្រយុទ្ធ​ YPG​ ជនជាតិ​ឃើ​ដ​ស៊ី​រី​បាន​បញ្ជាក់​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​បាញ់​អាវុធ​ជីវសាស្ត្រ​កាលពី​ថ្ងៃ​ទី​២៨​ ខែមិថុនា​ វាយប្រហារ​មក​កាន់​ទីតាំង​គ្រប់គ្រង​ដោយ​កងកម្លាំង​ YPG​ ស្ថិត​នៅ​ទីក្រុង​ ហា​សា​កា​ និង​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ តេ​ល​ ប្រាក​ រៀង​រហូត​ទៅ​កាន់​ភាគ​ខាងជើង​ទីក្រុង​ ហា​សា​កា​។​ ​អ្នកនាំពាក្យ​របស់​ក្រុម​YPG​ លោក​ Redur​ Xelil​ បាន​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​រដ្ឋ​អិ​ស្លា​ម​ប្រើប្រាស់​អាវុធ​ធុន​នេះ​វាយប្រហារ​មក​លើ​កងកម្លាំង​ YPG​ ។​ លោក​បន្ត​ថា​ ការ​ប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​ក្នុង​ការ​វាយប្រហារ​នេះ​នៅ​មិន​ទាន់​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ​ ។​ គ្មាន​សកម្មប្រយុទ្ធ​ណា​ម្នាក់​បាត់បង់​ជីវិត​ដោយសារ​តែ​ឧស្ម័ន​នេះ​ឡើយ​ ពីព្រោះ​មានការ​បញ្ជូន​ភ្លាមៗ​ទៅ​កាន់​មន្ទីរពេទ្យ​។​ ​សេត​វិមាន​បាន​បញ្ជាក់​ដែរ​ថា​ ខ្លួន​បានដឹង​ពី​សេចក្តីរាយការណ៍​ការ​ប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​នេះ​ហើយ​ ប៉ុន្តែ​នៅ​ពេល​នេះ​ កំពុង​ស្ថិត​ក្រោម​ការ​ស្វះ​ស្វែងរក​ព័ត៌មាន​បន្ថែម​ទៀត​។​ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៃ​សេត​វិមាន​ លោក​ Alistair​ Baskey​ បាន​ថ្លែង​ថា​ «​យើង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​បញ្ហា​នេះ​»​។​ ​ក្រុម​សកម្មប្រយុទ្ធ​ YPG​ ជា​កម្លាំង​សំខាន់​ និង​ជា​ដៃគូ​ដ៏​ល្អ​របស់​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អិ​ស្លា​ម​ ។​ ដោយ​មានការ​គាំទ្រ​ពី​ដែនអាកាស​របស់​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ ក្រុម​សកម្មប្រយុទ្ធ​ YPG​ នៅ​ក្នុងឆ្នាំនេះ​បាន​ដណ្តើម​គ្រប់គ្រង​វិញ​នូវ​តំបន់​ភាគច្រើន​ស្ថិត​នៅ​ភាគ​ខាងជើង​ស៊ី​រី​ ពី​ការ​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​រដ្ឋ​អិ​ស្លា​ម​។​ ​ក្រុម​សង្កេត​ការ​សិទ្ធិ​មនុស្ស​ស៊ី​រី​ មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​ថ្កោលទោស​ចំពោះ​ការ​ប្រើប្រាស់​ឧស្ម័ន​ពុល​វាយប្រហារ​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ទៅ​លើ​ភូមិឋាន​ក្បែរ​តំបន់​ តេ​ល​ ប្រាក់​កាលពី​ថ្ងៃ​ទី​២០​ ខែមិថុនា​នោះ​ផង​ដែរ​ ។​ ​ប្រភព​បាន​អះអាង​ថា​ ក្រុម​សកម្មប្រយុទ្ធ​ YPG​ ១២​នាក់​បាន​ពុល​ឧស្ម័ន​នេះ​។​ ជាមួយ​គ្នា​នេះ​ ក្រុម​សង្កេត​ការ​ក៏​បាន​អះអាង​ដែរ​ថា​ ខ្លួន​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការ​វាយប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​ធុន​នេះ​នៅ​ជិត​ទីក្រុង​ហា​សា​កា​ផង​ដែរ​ ប៉ុន្តែ​មិន​បាន​លាតត្រដាង​ព័ត៌មាន​លម្អិត​នោះ​ទេ​៕​

displaced-civilians-who

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print