វាយប្រហារ​គ្រាប់បែក​ភាគ​ខាងជើង​ទីក្រុង​បា​ដា​ដ​ស្លាប់​មនុស្ស​យ៉ាងតិច​៤០​នាក់

ចែករំលែក៖

​ប្រភព​ពី​កម្លាំង​សន្តិសុខ​បាន​បញ្ជាក់​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​៤០​នាក់​បាន​បាត់បង់​ជីវិត​ និង​៥០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​បន្ទាប់​ពី​ហេតុការណ៍​វាយប្រហារ​គ្រាប់បែក​ទៅ​លើ​រថយន្ត​ធុន​ធំ​ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​បា​ដា​ដ​កាលពី​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៥​។​ ​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ រថយន្ត​ធុន​ធំ​ដឹក​គ្រឿងផ្ទុះ​ ពេល​ទៅ​ដល់​កណ្តាល​ផ្សារ​ក្នុង​ទីប្រជុំជន​មួយ​ហើយ​ស្រាប់តែ​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់​ ឃាន​បា​នី​សេ​ដ​ ចម្ងាយ​១០​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​ទីក្រុង​ បា​កូ​បា​ ដែល​នៅ​តំបន់​នេះ​មាន​ពលរដ្ឋ​មូ​ស្លី​ម​និកាយ​ស៊ី​អ៊ី​ដ​រស់នៅ​ភាគច្រើន​នោះ​។​ ​ប្រភព​បា​នប​ណ្ជា​ក់ថា​ ហេតុការណ៍​បំផ្ទុះ​នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​៤០​នាក់​ ។​ សាកសព​ដាច់​ជា​បំណែកៗ​ ដោយសារ​តែ​ឥទ្ធិ​ល​ផ្ទុះ​មាន​កម្លាំង​ខ្លាំង​ពេក​។​ ​ប្រភព​បន្ត​ថា​ ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដែល​នៅ​ជិត​នោះ​ដើម្បី​ព្យាបាល​ និង​សង្គ្រោះ​បន្ទាន់​ ខណៈ​ដែល​មានការ​អះអាង​ថា​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​មានការ​កើន​ឡើងជា​បន្តបន្ទាប់​ ដោយសារ​តែ​អ្នក​រង​របួសធ្ងន់​មាន​ចំនួន​ច្រើន​នោះ​។​ ​កម្លាំង​សន្តិសុខ​បាន​ឡោម​ព័ទ្ធ​ទីតាំង​កើតហេតុ​នេះ​ ដោយ​ខ្លាច​មានការ​វាយប្រហារ​ ឬ​បំផ្ទុះ​គ្រាប់បែក​កើតឡើង​ជា​ថ្មី​។​ ការ​វាយប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​ហាង​លក់ទំនិញ​ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ និង​រថយន្ត​ជា​ច្រើន​គ្រឿង​រង​ការ​ខូចខាត​។​ ​ស្ថានការណ៍​សន្តិសុខ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​នៅ​ពេល​នេះ​មិន​ខុស​គ្នា​កាលពី​ខែមិថុនា​ ឆ្នាំ​២០១៤​នោះ​ឡើយ​។​ កាល​ណោះ​មាន​ផ្ទុះ​អំ​ហើ​ហិង្សា​បង្ហូរឈាម​បាន​កើតឡើង​រវាង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​ នឹង​ក្រុម​ឧ​ទ្ទា​រដ្ឋ​អិ​ស្លា​ម​ IS​ ៕​

7xdd

...

drer

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print