ខេត្តកណ្តាល ៖ បុរសម្នាក់ជាកម្មករស៊ីឈ្នួលរែងកំទេចថ្មឲ្យក្រុមហ៊ុនឯកជន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំឃាត់ខ្លួន កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ដោយយោងតាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ចោទប្រកាន់បុរសខាងលើនេះថាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់គាត់រហូតបានសម្រេច២លើកនៅអំឡុងពាក់កណ្តាលខែមិថុនា និង អំឡុងដើមខែកក្កដា ឆ្នាំ២០១៥ នៅក្នុងបរិវេណសាលាបឋមសិក្សាក្បាលជ្រោយ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ។ មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថា ប៊ុនថន ហៅដាវ ភេទប្រុស អាយុ២៥ឆ្នាំ ។ ប្រភពដដែលបានបន្តថា ជនសង្ស័យឈ្មោះថា ប៊ុនថន បានមកស្នាក់នៅដើម្បីស៊ីឈ្នួលធ្វើជាកម្មកររែងកំទេចថ្មឲ្យក្រុមហ៊ុនឯកជន យកទៅស្ថាបនាផ្លូវជាតិលេខលេខ១១០ ។ រយៈពេលមកស្នាក់នៅបានប្រមាណ២ទៅ៣ខែ ជនសង្ស័យខាងលើនេះបានលួចទំនាក់ទំនងនិយាយទូរស័ព្ទជាមួយនារីរងគ្រោះ រហូតក្លាយជាស្នេហាឈានដល់ការណាត់ជួបគ្នាតែ២នាក់នៅកន្លែងស្ងាត់ នាពេលយប់នៅក្នុងបរិវេនសាលាបឋមសិក្សាក្បាលជ្រោយឱបថើបគ្នាជាញឹកញាប់ធ្វើឲ្យជនសង្ស័យទប់តណ្ហាមិនជាប់ក៏ចាប់បង្ខំនារីរងគ្រោះរំលោភសេពសន្ថវៈរហូតបានសម្រេចកាលពីអំឡុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៥ ។ ក្រោយមករំលោងមិនបានប៉ុន្មាន១ខែផងជនសង្ស័យ ក៏បានលួងលោមឲ្យនារីរងគ្រោះទៅជួបនៅកន្លែងចាស់ហើយបានធ្វើសកម្មភាពបង្ខំរួមរ័ក រហូតបានសម្រេចជាថ្មីម្តងទៀតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ។ សកម្មភាពចុងក្រោយនេះរំលោងទៅមិនបានប៉ុន្មានថ្ងៃ ក៏បានបែកធ្លាយដឹកដល់ស្ត្រីជាម្តាយនារីរងគ្រោះនាំកូនស្រីទៅដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឈើខ្មៅ ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ៕ ស្អាងជ័យ
ចាប់ខ្លួនកម្មកររែងកំទេចថ្មពីបទរំលោភសេពសន្ថវៈ
...