បាត់ដំបង:បន្ទាប់ពីទទួលបានបទបញ្ជាផ្ទាល់ពីលោករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៥នេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក នឹងឧតុនិយមខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវវស្សាខ្វះទឹករបស់ប្រជាពលរដ្ឋ ចំនួន ៤៦៨ហិកតា ស្ថិតក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ នៅក្នុងសកម្មភាពចុះអន្តរាគមន៍សង្គ្រោះស្រូវវស្សារបស់ប្រជាពលរដ្ឋនេះ ក្រុមការងារមន្ទីរបានប្រើប្រាស់អេស្កាវ៉ាទ័រ ចំនួន ០១ គ្រឿង ដើម្បីស្តារប្រឡាយប្រវែង ២០០ម៉ែត្រ និងប្រើប្រាស់ម៉ាស៊ីន ៦៥ សេស ចំនួន ០២គ្រឿង សម្រាប់បូម និងនាំទឹកពីស្ទឹងសង្កែមកស្រោចស្រពស្រូវជូនប្រជាកសិករ៕សុខ ខេមារ៉ា
...