ភ្នំពេញ: រថយន្តទួរីសមួយគ្រឿងដឹកគ្រឿងសង្ហារឹមកែច្នៃរួច ពេញរថយន្តសមត្ថកិច្ចហៅមិនឈប់ ក៏បើកម៉ូតូដេញតាមឃាត់រថយន្តបាននៅក្បែររង្វង់មូលគួចកាណុង រួចកើតជាជម្លោះពាក្យសម្តីគ្នា ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៣ទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចគល់ស្ពានជ្រោយចង្វារប៉ែកខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខអង្គការ ONG131-2-002 ដឹកគ្រឿងសង្ហារឹមឈើកែឆ្នៃរួច បើកតាមផ្លូវជាតិលេខ៦ ខណះមកដល់ចំណុចគល់ស្ពានជ្រោយចង្វារប៉ែកខាងកើត ដែលមានសមត្ថកិច្ចនគរបាលខណ្ឌដាក់កំលាំងឈរជើងនៅទីនោះដើម្បីត្រួតពិនិត្យស្រាប់តែរថយន្តនោះមិនព្រមឈប់ ក៏បើករថយន្តគេចខ្លូន ភ្លាមនោះសមត្ថកិច្ចក៏បើកម៉ូតូដេញតាមឃាត់រថយន្តបាន ក៏កើតជាជម្លោះឡើងតែម្តង។ ក្រោយពេលកើតហេតុភាគីខាងម្ចាស់រថយន្តព្យាយាមសម្របសម្រួល ជាមួយសមត្ថកិច្ចវិញ តែសមត្ថកិច្ចមិនសម្រួលក៏នាំយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌជ្រោយចង្វាររងចាំដោះស្រាយបន្ត។ លោកសៀម សុត្ថាវុធ អធិការខណ្ឌជ្រោយចង្វាបានឲ្យថា រថយន្តស៊ាំយ៉ុងដែលដឹកគ្រឿងសង្ហារឹមកែច្នៃខាងលើបានយកមករក្សាទុកនៅខណ្ឌ ដើម្បីត្រួតពិនិត្យបច្ចេកទេ និងស្វែងរកម្ចាស់ដោយសាររថយន្តនោះពាក់ស្លាកលេខអង្គការ៕ ជ្រោយពេជ្រ
សមត្ថកិច្ចខណ្ឌជ្រោយចង្វាឃាត់រថយន្តស៊ាំយ៉ុងដឹកគ្រឿងសង្ហារឹម ខណៈបើករថយន្តរត់គេច
...