ខេត្តកំពត : នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត មានកិត្តិយសសូមជម្រាបជូន លោកអភិបាល នៃគណៈអភិបាលស្រុក ជ្រាបថា៖ ផ្អែកតាមខ្លឹមសារដូចមានចុះក្នុងយោងខាងលើ ដើម្បីបន្តយ៉ាង សកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩(COVID-19) ពិសេសក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមណែនាំឲ្យលោកអភិបាល នៃគណៈ អភិបាលស្រុកកំពង់ត្រាច ត្រូវធ្វើការណែនាំឲ្យបិទផ្អាកអាជីវកម្ម កាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែក ចាក និង ច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត រយៈពេល១៤ថ្ងៃ
ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអភិបាល នៃគណៈអភិបាលស្រុក ចាត់ចែងអនុវត្តឲ្យ មានប្រសិទ្ធភាពខ្ពស់ ។
សូមលោក ទទួលនូវការស្រឡាញ់រាប់អានអំពីខ្ញុំ ៕
...
ដោយ, សុខ ខេមរា