នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានសម្រេចរៀបការជាមួយភរិយា Carrie Symonds ក្នុងពិធីរៀបការជាសម្ងាត់មួយក្នុងព្រះវិហារ Westminster កាលពីថ្ងៃទី ២៩ ខែឧសភា ។ ចំណែកភ្ញៀវអញ្ជើញ បានចូលក្នុងនៅពេលចុងក្រោយ ហើយសូម្បីតែការិយាល័យនាយករដ្ឋមន្ត្រីក៏មិនបានដឹងពីព័ត៌មានស្តីពីការរៀបការនោះដែរ។
ព្រះវិហារWestminste ត្រូវបានបិទមិនឲ្យមានអ្នកចេញចូលនៅវេលាម៉ោង ១៣និង៣០នាទីថ្ងៃទី២៩ខែឧសភា(ពេលវេលានៅអង់គ្លេស) ហើយកូនក្រមុំ Symonds អាយុ៣៣ឆ្នាំ បានទៅដល់ព្រះវិហារដោយរថយន្ត Limo ស្លៀកឈុតកូនក្រមុំពណ៌ស មិនមានស្បៃគ្រប់មុខឡើយ។
គូស្នេហ៍បានអាននៅពាក្យសម្បថនៅចំពោះមុន អាចារ្យ Daniel Humphreys ដែលជាអ្នកធ្លាប់រៀបចំពិធីរៀបការឲ្យកូនប្រុសនាយករដ្ឋមន្ត្រី Boris Johnson កាលពីឆ្នាំ២០២០។ មនុស្សដែលចូលរួម នៅក្នុងពិធីនោះបានឲ្យដឹងថា នាង Symonds ពិតជាមានក្តីសុខយ៉ាងខ្លាំង ចំណែកលោក Johnson វិញបានសម្លឹងមើលភរិយាមិនដាក់ភ្នែកឡើយ។
សូម្បីតែអ្នកនៅក្នុងព្រះវិហារក៏មិនបានដឹងថាជាពិធីរៀបការរបស់នាយករដ្ឋមន្ត្រីផងដែរ ដោយគ្រាន់តែដឹងថា មានពិធីរៀបការនៅទីនេះបុណ្ណោះ។ អ្នកដែលចូលរួមពិធីមិនលើសពី ៣០ នាក់ឡើយដោយសាតែច្បាប់ហាមប្រាមជួបជុំ ដើម្បីទប់ស្កាត់កូវីដ១៩។
លោក Johnson ជានាយករដ្ឋមន្ត្រីអង្គគ្លេសដំបូងដែលបានរៀបការពេលកំពុងតែកាន់តំណែង ចាប់តាំងពីឆ្នាំ១៨២២ (គឺរយៈពេល ១៩៩ឆ្នាំហើយ) មាននាយករដ្ឋមន្ត្រី Lord Liverpool និង Mary Chester បានរៀបការពេលកំពុងតែកាន់តែំណែងនាយករដ្ឋមន្ត្រីដឹកនាំប្រទេស។
នាយករដ្ឋមន្ត្រី Johnson អាយុ៥៦ឆ្នាំ និងភរិយា Symonds អាយុ៣៣ឆ្នាំ បានរស់នៅជាមួយគ្នាក្នុងទីក្រុង Downing ចាប់តាំងពី លោក Johnson ក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៩។ កាលពីខែមេសាឆ្នាំ២០២០ គូស្នេហ៍នេះបានទទួលស្វាគមន៍សមាជិកថ្មី គឺកូនប្រុស ឈ្មោះ Wilfred Lawrie Nicholas Johnson ។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រីអង់គ្លេសកំពុងតែធ្វើចត្តាឡីស័កក្រោយឆ្លងកូវីដ ១៩ ។
លោក Johnson ធ្លាប់បានរៀបការជាមួយលោកស្រី Marina Wheeler ហើយមានកូន៤នាក់ បានប្រកាសលែងលេះគ្នា កាលពីខែកញ្ញាឆ្នាំ២០១៨។ នៅមុនលោកស្រី Wheeler លោក Johnson ក៏បានរៀបការជាមួយប្រពន្ធដំបូងមានឈ្មោះ Allegra Mostyn-Owen។ ចំណែកភរិយាដែលទើបតែរៀបការនេះគឺជាភរិយាទី៣ របស់នាយករដ្ឋមន្ត្រីអង់គ្លេស៕ ដោយ៖ធីរីណា
រូបភាព៖Reuters
វិហារWestminster(រូបភាព៖Daily Mail)