ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋមកពីឃុំចំនួន៤ គឺឃុំពោធិ៍ ឃុំប្រមេរុ ឃុំឈានមុខ នឹងឃុំព្រះឃ្លាំង ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចំនួន២៥០គ្រួសារ បានទទួលអំណោយសង្រ្គោះបន្ទាន់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនខេត្តព្រះវិហារ ចែកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្ថានភាពកំពង់ជួបការលំបាកដោយសាជំងឺឆ្លងកូវីដ-១៩ ។
លោក នុត សោភ័ណ្ឌ ប្រធានគណៈកម្មាការបក្សស្រុកត្បែងមានជយ័ បានអោយដឹងថា អំណោយដែលបានយកមកចែកជូនបងប្អូន លោកយាយលោកតានាពេលនេះ គឺជាអំណោយរបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន តាមរយៈលោក ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្ត បានចាត់តាំង លោក ស៊ូ សិរី ជាអភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយស្រុកត្បែងមានជយ័ ។ អំណោយទាំងនេះ ដើម្បីជួយសម្រាលការខ្វះខាតរបស់បងប្អូនបានមួយរយះពេលផងដែរ អំណោយទាំងអស់នោះរួមមាន អង្ករ២៥គីឡូក្រាម មីខ្លាឃ្មុំ១កេះ ទឹកសុីអុីវ១យួរ ត្រីខ១យួរ នឹងថវិកាមួយចំនួនផងដែរ ។។
លោក នុត សោភណ្ឌ័បានថ្លែងផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ថា រដូវវស្សាបានមកដល់ហើយ សូមបងប្អូនពុកម៉ែ បង្កើនការភ្ជូរាស់ដកស្ទូង ដាំដំណាំរួមផ្សំនានាដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ។
លោកអភិបាលរងខេត្ត ស៊ូ សិរី ក្នុងនាមប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកត្បែងមានជយ័ បានថ្លែងពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុក ពីសំណាក់ លោក ប្រាក់ សុវណ្ណ ជូនចំពោះបងប្អូនប្រជាពលរដ្ឋយើងនៅទូរទាំងខេត្តព្រះវិហារ ក្នុងពេលប្រជាពលរដ្ឋជួបបញ្ហាប្រឈមជាមួយជំងឺឆ្លងកូវីដ-១៩ ថ្វីត្បិតខេត្តព្រះវិហារមិនទាន់មានបញ្ហាឆ្លងធ្ងន់ធ្ងរ តែបងប្អូនកុំភ្លេចវិធានការរបស់រាជរដ្ឋាភិបាល បីកុំ បីការពារ ពិសេសវិធានការរបស់ក្រសួងសុខាភិបាល ។
លោក ស៊ូ សិរី បានបន្តឱ្យដឹងថា ទីណាជួបទុកលំបាករបស់ប្រជាជនយើងទីនោះតែងតែមានមុខរបស់ថ្នាក់ដឹកនាំនឹងក្រុមការងាររបស់គណបក្សប្រជាជនទៅដល់ទីនោះឬហៅថា មន្ត្រីជើងពីរ ដើម្បីទៅជួយដោះស្រាយទុកលំបាករបស់បងប្អូន
ពុកម៉ែឱ្យបានប្រសើរឡើង នឹងរួចផុតពីការខ្វះខាតបានមួយចំណែកផងដែរ
ជាមួយគ្នានេះ លោក ស៊ូ សិរី និងក្រុមការងារក៏បាននាំយកទេយ្យទាននឹងបច្ច័យមួយចំនួនយកទៅប្រគេនព្រះសង្ឃគង់នៅក្នុងវត្តគ្រាំងដូងផងដែរ ៕
ដោយ៖ វណ្ណៈ