ខេត្តព្រៃវែង, បើយោងតាមប្រភព ពីមន្ទីរព័ត៌មានខេត្តព្រៃវែង បានបញ្ជាក់អោយដឹងថា,ខេត្តព្រៃវែង នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានករណីអ្នកលក់មាសក្នុងផ្សារក្រុងព្រៃវែងបានឆ្លងជំងឺកូវីដ-១៩ ម្នាក់ទៀត ។
ក្នុងនោះបានបញ្ជាក់អំពីអត្តសញ្ញាណបុគ្គលដែលមានវិជ្ជាមានកូវីដ-១៩ ដូចខាងក្រោម
– ឈ្មោះ ជៀន ចាន់សុធិ ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិ លេខ២ សង្កាត់ កំពង់លាវ ក្រុងព្រៃវែង ខេត្ត ព្រៃវែង បបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡេង វាសនា (អ្នកលក់មាសផ្សារព្រៃវែង ) បានយកសំណាកពិនិត្យថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ យកលើកទី ១ លទ្ធផលវិជ្ជមានកូវីដ-១៩ ហើយបានដាក់អោយព្យាបាលនៅមន្ទីរពេទ្យខេត្ត ៕
...
ដោយ, សិលា