រត់ទៅណាបើអ្នកកើតជំងឺកូវីដ-១៩ , អាចចម្លងអ្នកដទៃ ចូលខ្លួនមកព្យាបាលល្អជាង !

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្តីប្រកាសស្វែងរកបុរសម្នាក់កើតកូវីដ-១៩ ហើយមិនព្រមមកព្យាបាល ដោយបញ្ជាក់យ៉ាងដូច្នេះថា, 🔴🔴🔴 ដំណឹងស្វែងរកបុគ្គលសង្ស័យកើតកូវីដ១៩!!

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ✅​ បុគ្គល ឈ្មោះ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ​ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា ២ នាក់ បានធ្វើតេស្ដរកឃើញ​វិជ្ជមានមេរោគ​ 🔴 #កូវីដ១៩ ជាបន្តបន្ទាប់។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ✅​ ប្រសិនបើសាម៉ីខ្លួន បានឃើញព័ត៌មាននេះ សូមចូលខ្លួនមកធ្វើតេស្ដ ​ហើយទទួលការព្យាបាល និងកុំចម្លងដល់អ្នកដទៃ!

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ✅​ ប្រសិនបើប្រជាពលរដ្ឋ បានឃើញបុគ្គលរូបនេះ សូមចូលរួមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានរបស់ខ្លួន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print