ខឹងសង្សាមិនព្រមត្រូវរូវគ្នាវិញទាញបុ័ងតោកាប់បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់បងប្អូន

ចែករំលែក៖

ភ្នុំពេញ៖  នារី២នាក់បងប្អូនបង្លើតត្រូវបានសង្សាចាស់កាប់រយាស់ក្បាលនិងខ្លួនជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ខណៈពេលកំពុងរៀបចំបើកទ្វារលក់បាយ។

ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំនុចមុខចំការព្រីងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីនារីរងគ្រោះខាងលើបានឲ្យដឹងថា ជនបង្ករខាងលើជាអតីតសង្សាចាស់និងគ្នាហើយក៏បានបែកបាក់គ្នាមួយរយៈនៅមុនថ្ងៃកើតហេតុជនបង្ករបានមកសុំនារីខាងលើត្រូវរូវគ្នាវិញតែខាងស្រីនិងបងប្អូននារីរងគ្រោះមិនព្រមទ់ើបជនបង្ករខាងលើបានចងគំនុំរហូតបង្ករឲ្យក្លាយជាហិង្សាដោយចេតនាដោយយកបុ័ងតោដែលលាក់ទុកក្នុងបង្វេចខោអាវរបស់ជនបង្ករខាងលើចូលទៅកាប់សង្សានិងបងស្រីរបស់នារីរងគ្រោះខាងលើបណ្តាលឲ្យដេកក្នុងថ្លុកឈាមហើយជនបង្ករក៏បានរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថភាព។

ក្រោយពេលកើតហេតុក្រុមគ្រួសារសាច់ញាតិបានបញ្ជូនជនរងគ្រោះទាំង២នាក់ទៅសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ។ នារីរងគ្រោះខាងលើទី១-ឈ្មោះ លីឆេង អាយុ២០ឆ្នាំត្រូវជាសង្សាជាមួយជនសង្សយ័ខាងលើទី២- ឈ្មោះលី សុខរ៉ា អាយុ២៨ឆ្នាំ ត្រូជាបងស្រីបង្កើតមុខរបរលក់បាុយស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែកជនសង្សយ័ខាងលើត្រូវបានស្គាលអត្តសញ្ញាណហើយ ព្រោះជនសង្សយ័ជាសង្សាជាមួយនារីរងគ្រោះ ។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខជនសង្សយ័ខាងលើមកផ្តន្ទារទោសតាមផ្លូវច្បាប់៕ តុង សីហា

20160314000324

...

20160314000312

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print