ខេត្តបន្ទាយមានជ័យ៖ ក្រោយពីរកឃើញថា មានឈ្មួញទុច្ចរឹតនៅតែបន្តសកម្មភាពលួចនាំចូលទំនិញខូចគុណភាពពីប្រទេសជិតខាងមកលក់នាំឲ្យខូចសុខភាពរបស់ពលរដ្ឋ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ សមត្ថកិច្ចកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ដែលមានលោក ស៊ាន សុីណាត ជាប្រធាន បានចាត់មន្ត្រីរបស់ខ្លួនឲ្យសហការណ៍ជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ទរពាណិជ្ជកម្ម មន្ទីរអប់រំយុវជននិងកីឡាខេត្ត បានចុះផ្សព្វផ្សាយពីគ្រោះថ្នាក់ចំណីអាហារនិងការបង្កាដល់សិស្សសាលាបឋមសិក្សាប្រមាណ៥០០នាក់នៅសាលាឋមសិក្សានិមិត្ត២សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕ សុខ ខេមរា
...