រឿងពីររបស់ចក្រវាឡពេជ្រភាពយន្តត្រូវបានយកទៅបង្ហាញក្នុងមហោស្រពភាពយន្តនៅហុងកុង

ចែករំលែក៖

ភ្នំពេញ៖  ខ្សែភាពយន្តខ្មែររឿង «វិស្សមកាលមរណៈ» និងរឿង «ចាប៉ីនាគត្រាច់ចរ» របស់ផលិតកម្មចក្រវាឡពេជ្រភាពយន្តត្រូវបានជ្រើសរើសដាក់បញ្ចូលទៅដាក់តាំងបង្ហាញក្នុងមហោស្រពភាពយន្តអន្តរជាតិមួយនៅទីក្រុងហុងកុង។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ គ្រាដែលផលិតករសិល្បករ និងមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ។

ខ្សែភាពយន្តរឿង «វិស្សមកាលមរណៈ» ដែលជាខ្សែភាពយន្តខ្មោច កំប្លែង ទើបនឹង ផលិតចប់ និងត្រៀមដាក់បញ្ចាំងក្នុងរោងភាពយន្តក្នុងពេលខាងមុខនេះ ។ ខណៈដែលខ្សែភាពយន្តបែបបុរាណរឿង «ចាប៉ីនាគត្រាច់ចរ» បាននឹងកំពុងផលិត ។

អគ្គនាយិការផលិតកម្មចក្រវាឡពេជ្រភាពយន្តអ្នកស្រីថុងស៊ីវទៀងបានបញ្ជាក់ថា អ្នកស្រីបានសម្រេចចិត្តដាក់ខ្សែភាពយន្តពីររឿងរបស់ផលិតកម្មដើម្បីបង្ហាញក្នុងកម្មវិធីខាងលើព្រោះតែអ្នកស្រីចង់ចែករំលែកបទពិសោធន៍ពិសេសការបង្ហាញពីសក្កដានុពលដែលផលិតកម្មក្នុងស្រុកក៏ដូចជាទីតាំងផលិតខ្សែភាពយន្តដ៏សម្បូបែបនៅកម្ពុជាឲ្យបរទេសបានស្គាល់។

អ្នកស្រីបញ្ជាក់ដែរថា ក្រៅពីការដាក់តាំងបង្ហាញនេះដែរមហោស្រពភាពយន្តរយៈពេលបីថ្ងៃនេះនឹងក្លាយជាវេទិការសំខាន់សម្រាប់ផលិតករជុំវិញពិភពលោកធ្វើការផ្លាស់ប្តូរយោបល់សិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកហើយក៏អាចឲ្យផលិតករបរទេសងាកមកចាប់អារម្មណ៍និងសហប្រតិបត្តិការជាមួយផលិតករកម្ពុជាផងដែរ។

អ្នកស្រីបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេលចុងក្រោយនេះមានផលិតករបរទេសជាច្រើនបានទំនាក់ទំនងផ្លាស់ប្តូរយោបល់អំពីការផលិតខ្សែភាពយន្តនៅកម្ពុជា។អ្នកស្រីក៏បានប្រកាសថា នឹងបើកចំហរឲ្យកាន់តែទូលាយប្រសិនបើមានកិច្ចសហការជាមួយផលិតករមកពីបរទេសដែលវាអាចជួយពង្រឹងនិងពង្រីកចំណេះដឹងដល់ផលិតករក្នុងស្រុកហើយលោកស្រីរំពឹងថា ការចូលរួមមហោស្រពខ្សែភាពយន្តអន្តរជាតិលើកនេះនឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់វិស័យភាពយន្តខ្មែរដែលកំពុងតែមានការរីកចម្រើនជាបណ្តើរៗ ហើយនឹងអាចមានសង្ឃឹមក្នុងការចូលរួមប្រកួតប្រជែងជាមួយនឹងវិស័យភាពយន្តបរទេសក្នុងថ្ងៃអនាគត។

លោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា នេះគឺជាកម្មវិធីប្រមូលផ្តុំដោយផលិតករនិងក្រុមហ៊ុនផលិតខ្សែភាពយន្តជាច្រើនជុំវិញពិភពលោកនិងធំបំផុតនៅអាស៊ី។លោកបញ្ជាក់ដែរថា នឹងមានការដោះដូរទិញលក់ខ្សែភាពយន្តគ្រប់ប្រភេទមកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោកផងដែរ។ លោកបន្តថាសម្រាប់កម្ពុជាមានស្តង់ធំមួយសម្រាប់ការដាក់តាំងបង្ហាញជារូបភាពនិងផ្ទាំងទស្សនីយភាពឈុតឆាកខ្លីរបស់ភាពយន្តខ្មែរមួយចំនួនដែលត្រូវបានជ្រើសរើសរួច។ លោកបន្តថាក្រៅពីការបង្ហាញដល់អ្នកទស្សនាវានឹងក្លាយជាឱកាសជំរុញអ្នកផលិតខ្សែភាពយន្តស្វែងយល់ពីខ្សែភាពយន្តបរទេសហើយក៏ជាឱកាសបង្ហាញពីសក្កដានុពលថតខ្សែភាពយន្តនៅកម្ពុជាផងដែរ៕ វឌ្ឍនា

12184020_696978533736876_8695007778349232845_o

IMG_0173

IMG_0146

IMG_0139

...

IMG_0130

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print