កុមារីម្នាក់បានលង់ទឹកស្លាប់ខណៈដើរឆ្លងស្ពានបម្រុងឡើងទៅលើទូក

ចែករំលែក៖

ខេត្តកណ្ដាល៖ កុមារីម្នាក់បានលង់ទឹកស្លាប់កាលពីវេលាម៉ោង៩និង០០នាទីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង
នៅចំណុចក្នុងទន្លេបាសាក់ ស្ថិតក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល ។

កុមារីរងគ្រោះឈ្មោះ ឃី អាទីសះ ភេទស្រី អាយុ០៥ឆ្នាំ ជនជាតិខ្មែរអីុស្លាម រស់នៅភូមិ-ឃុំកើតហេតុខាងលើ ដែលមានឪពុកឈ្មោះ សាន់ សាឃី អាយុ៣៥ឆ្នាំ មានមុខរបរនេសាទត្រី និងម្តាយឈ្មោះ ហ្សេន អីុតាស់ អាយុ៣៨ឆ្នាំ មុខរបរលក់ត្រី(លែងលះគ្នា)។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃកើតហេតុកុមារីរងគ្រោះបាននាំគ្នា០៣នាក់បងប្អូនជីដូនមួយ ដែលមានអាយុប្រហាក់ប្រហែលគ្នាទៅលេងនៅមាត់កំពង់ហើយបានដើរឆ្លងស្ពានបម្រុងឡើងទៅលេងលើទូកក៏បានរអិលជើងធ្លាក់ទឹកទន្លេបានមួយសន្ទុះក្រោយមកទើបបងប្អូននៅជិតខាងដឹងបាននាំគ្នាស្រង់ចេញពីទឹកយកមកជួយសង្រ្គោះ ប៉ុន្តែកុមារីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា កុមារីរងគ្រោះពិតជាបានលង់ទឹកស្លាប់ប្រាកដមែន ។ ក្រោយពីបានធ្វើការពិនិត្យសពរួចហើយ សមត្ថកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំថ្វើបុណ្យតាមប្រពៃណី ។ សហការី

20160314001239

...

20160314001240

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print