ថោកទាបម្លេះជាតិជាមនុស្សប្រុសឥតកេរ្តិ៍ខ្មាស់មិនខ្លាចបាបនរក​ ទោសទណ្ឌ​រំលោភក្មេងស្រីអាយុ៥ឆ្នាំ?

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ​ ថោកទាបម្លេះជាតិជាមនុស្សប្រុសឥតកេរ្តិ៍ខ្មាស់មិនខ្លាចបាបនរក​ ទោសទណ្ឌ​ រំលោភក្មេងស្រីអាយុ៥ឆ្នាំ​?
នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០១៦​ ដោយមានករណីភ្ញាក់ផ្អើលមួយបានកើតឡើង​ ខណះមានបុរសម្នាក់បានត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធរំលោភសេពសន្ថវះលើកុមាររងគ្រោះអាយុត្រឹម៥ឆ្នាំប៉ុណ្ណោះនៅចំនុចក្រុមទី១ក្នុងភូមិសាមគ្គី មានជយ័សង្កាត់ក្រុងបោ៉យបែ៉តខេត្តបន្ទាយមានជ័យ។
ជាបឋមសមត្ថកិច្ចបានអោយដឹងថាៈ​ ជនសង្ស័យមានឈ្មោះ​ ភិម ភា ភេទ ប្រុស អាយុ៤៩ឆ្នាំ​ រស់នៅភូមិ សាមគ្គីមានជ័យ សង្កាត់ ក្រុងបោ៉យប៉ែត ខេត្ត បន្ទាយមានជ័យ។ ដោយឡែកកុមាររងគ្រោះឈ្មោះខ ល​ ហអាយុ៥ឆ្នាំ​ រស់នៅកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចអោយនគរដ្រេហ្គនដឹងបន្តថាៈ​ មូលហេតុជនសង្ស័យបានលួងលោមកុមារខាងលើទៅរំលោភហើយរំលោភបានសំរេចចាប់តាំងពីខែតុលាពីឆ្នាំ២០១៥ម្លេះ​ លុះមកដល់ថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០១៦ទើបម្តាយរងគ្រោៈដឹងប្តឹងអោយកម្លាំងស្នាក់ការសន្តិសុខ៥៦៨ឃាត់ខ្លួន ហើយបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តាមតនីតិវិធី។​ សុខ​ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print