ភ្នំពេញ៖ យើងទាំងអស់គ្នាពិតជាសោកស្តាយពន់ពេក ចំពោះការបាត់បង់ លោក យ៉ាវ ប៉ូរា ដែលជាមន្រ្តីនគរបាលផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខ័ណ្ឌ៧មករា កាលពីម្សិលមិញ ក្នុងពេលបំពេញភារកិច្ចថែ រក្សាការពារសុវត្ថិភាពចរាចរណ៍សាធារណៈ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ក្រុមការងារយកបច្ច័យជាថវិកាទៅចូលបុណ្យឧបត្ថម្ភដល់គ្រួសារសព និងសូមឧទ្ទិសកុសលជូនដល់ លោក យ៉ាវ បូរ៉ា សូមបានទៅកាន់សុគតិភព។ សូមអរគុណប្រជាពលរដ្ឋដែលបានចូលរួមរំលែកទុក្ខក្រុមគ្រួសារសពទាំងអស់គ្នា។ អ្វីដែលយើងចងចាំទាំងអស់គ្នាគឺលោក យ៉ាវ ប៉ូរា តែងតែរំឭក និងប្រាប់ដល់កូនចៅទាំងអស់អោយពាក់មួកការពារសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៌គ្រប់ៗពេល។
ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋរួមទាំងមន្រ្តីរាជការទាំងអស់ បើកបរគោរពច្បាប់ចរាចរណ៌ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពយើងទាំងអស់គ្នា៕ សុខ ខេមរា
...