វាយប្រហារពីរលើកនៅសាធារណរដ្ឋកុងហ្គោស្លាប់៣៩នាក់

ចែករំលែក៖

មន្ត្រីសាធារណរដ្ឋកុងហ្គោ បានចោទប្រកាន់ក្រុមអ៊ីស្លាមជ្រុលនិយម បើកការវាយប្រហារ សម្លាប់មនុស្ស ៣៩ នាក់។ ក្រុមនេះក៏ទទួលរងការចោទប្រកាន់វាប្រហារជាច្រើនករណីក្នុងរយៈពេល១៨ខែកន្លងមក។ ចាប់តាំងពីដើមឆ្នាំ២០២១មកទល់ពេលនេះ មានមនុស្សរាប់រយនាក់ស្លាប់ ដោយការវាយប្រហារ។
តាមការលើកឡើងរបស់ ក្រុមសន្តិសុខ Kivu (KST) នៅថ្ងៃទី ៣១ខែឧសភា បានបញ្ជាក់ថា ការវាយប្រហារលើកទីមួយនៅពេលយប់ស្ថិតនៅក្នុងភូមិ Boga និងការវាយប្រហារលើកទីពីរសម្លាប់មនុស្ស ១៩ នាក់នៅក្នុងភូមិ Tchab ស្ថិតនៅក្នុងខេត្ត Ituri។
មន្ត្រីក្នុងតំបន់បានបានចោទប្រកាន់ក្រុមអ៊ីស្លាម ដែលតាំងខ្លួនថាជាកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) បើកការវាយប្រហារខាងលើ។ ក្រុមនេះក៏ទទួលរងការចោទប្រកាន់ថាជាអ្នកវាយប្រហារជាច្រើនលើក ក្នុងរយៈពេល១៨ខែកន្លងមក។
ចំនួនអ្នកស្លាប់ដោយការវាយប្រហារ ពីកម្លាំង ADF ក្នុងរយៈពេល ៦ថ្ងៃកន្លងមកបានសម្លាប់មនុស្សដល់ទៅ៧៨នាក់។ កាលពីថ្ងៃទី ១១ខែមីនា កន្លងមកអាមេរិកបានប្រកាសថា ក្រុមADF មានទំនាក់ទំនងជាមួយក្រុមភេរវកម្មរដ្ឋអ៊ីស្លាម IS ៕

...

រូបភាព៖ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print