មួយសប្ដាហ៍ចុងក្រោយនេះ ! ខណ្ឌ ដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេរួមមានរហូត ៥ខណ្ឌ នៅរាជធានីភ្នំពេញ !

ចែករំលែក៖

ភ្នំពេញ, នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,មួយសប្ដាហ៍ចុងក្រោយនេះ ! ខណ្ឌ ដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេរួមមានរហូត ៥ខណ្ឌ នៅរាជធានីភ្នំពេញ ! ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានលម្អិតថា, 📣 ក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ ខណ្ឌ ដែលមានអ្នកឆ្លងច្រើនជាងគេរួមមាន៖

-🔴🔴🔴🔴🔴 ខណ្ឌ ពោធិ៍សែនជ័យ
-🔴🔴🔴🔴ខណ្ឌ មានជ័យ
-🔴🔴🔴ខណ្ឌ សែនសុខ
-🔴🔴ខណ្ឌ ឫស្សីកែវ
-🔴 ខណ្ឌ កំបូល

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌទាំងនេះ ​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលវេលា​ គ្រប់ទីកន្លែង។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ✅ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្ដ! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print