អភិបាលខណ្ឌដូនពេញ៖​ ដឹកនាំមន្រ្តីចុះត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយសួនច្បារ ច្រាំងទន្លេ​ ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ​៖​ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ នៅវេលាម៉ោង​ ២​និង​ ៣០នាទីរសៀល​ថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅតាមបណ្តោយសួនច្បារ និងច្រាំងទន្លេ ចាប់ពីមុខផ្សាររាត្រី រហូតដល់កំពង់ចម្លងភ្នំពេញ-អរិយ៍ក្សត្រ ហើយបានអនុវត្តការងារជាក់ស្តែង ដើម្បីពង្រឹងលើកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យសាធារណៈ តាមបណ្តោយច្រាំងទន្លេជាពិសេសតំបន់ខាងមុខព្រះបរមរាជវាំង ដែលជាតំបន់អភ័យភូមិ ។

ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​ ជាគោលការណ៍ លោកអភិបាលខណ្ឌ បានចាត់ឲ្យកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ទូកទេសចរណ៍ ដោយមិនអនុញ្ញាឲ្យចតតាមច្រាំងទន្លេ រួមទាំងការនេសាទផ្សេងៗ។

បន្ថែមពីនេះ​ លោក​ សុខ​ ពេញវុធ​ បានចាត់ឲ្យមន្ត្រីពាក់ព័ន្ធ ត្រូវ ចុះត្រួតពិនិត្យជាប្រចាំតាមសួនច្បារច្រាំងទន្លេ ការលក់ដូរផ្សេងៗ រួមទាំងការចតយានយន្ត ដែលបង្កឲ្យបាត់បង់ស្តាប់ធ្នាប់សាធារណៈផងដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print