លើកពេល នៃដំណើរការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជកាស៊ីវិល នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សម័យប្រឡង ១២-១៣ មិថុនា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ទៅថ្ងៃក្រោយវិញ
ភ្នំពេញ, សេចក្តីជូនដំណឹងស្តីពីកាលើកពេល នៃដំណើរការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជកាស៊ីវិល នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សម័យប្រឡង ១២-១៣ មិថុនា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ទៅថ្ងៃក្រោយវិញ។
គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិល នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យប្រឡង និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យ បានជ្រាបថា ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ដ្រីរាជការស៊ីវិល នៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលនឹង ប្រព្រឹត្តទៅនៅព្រឹក ថ្ងៃសៅរ៍ ទី១២ និងព្រឹក ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ត្រូវបានលើកពេលទៅថ្ងៃក្រោយវិញ។
បញ្ជាក់៖
– កាលបរិច្ឆេទថ្មី នៃការប្រឡង គណៈកម្មការរៀបចំការប្រឡងនឹងជូនដំណឹងនៅពេលក្រោយ ស្របតាម ការអនុគ្រោះ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសហគមន៍
– គោលការណ៍កំណត់ផ្សេងៗទៀត នៃការប្រឡង ត្រូវអនុវត្តតាមសេចក្តីជូនដំណឹងលេខ ០០៦/២១ សជ.ណអ.បព. ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។
គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិល នៃអង្គភាពប្រឆាំងអំពើ ពុករលួយ (អ.ប.ព.) សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។ អាស្រ័យហេតុនេះ សូមបេក្ខជន និងភាគីពាក់ព័ន្ធទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សុខ ខេមរា