បន្ទាប់ពីរងចាំអស់រយៈពេលជាង១ឆ្នាំ, ពលរដ្ឋរងគ្រោះជាង២៦៥គ្រួសារ ក្នុងឃុំចំនួនពីរ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទទួលបានយុត្តិធម៌ ក្រោយមានការជួយអន្តរាគមន៍ពីក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ករណីខ្លះភាពអយុត្តិធម៌នៅក្នុងសង្គម តែងតែកើតមាននៅតាមមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋងាយនឹងរងគ្រោះដោយសារអ្នកមានអំណាច អ្នកអន្តរាគមន៍ គួបផ្សំនឹងអាជ្ញាធររួមទាំងមន្ត្រីច្បាប់ខ្លះយកលុយជាធំ មិនបានគិតអំពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ សូមជួយអបអរសាទរប្រជាពលរដ្ឋផងដែរ ! បន្ទាប់ពីរងចាំអស់រយៈពេលជាង១ឆ្នាំ, ពលរដ្ឋរងគ្រោះជាង២៦៥គ្រួសារ ក្នុងឃុំចំនួនពីរ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទទួលបានយុត្តិធម៌ ក្រោយមានការជួយអន្តរាគមន៍ពីក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន។

សូមបញ្ជាក់ថា, បើយោងតាមគេហទំព័រក្នុងស្រុកមួយបានលើកឡើងថា, លោក ពៅ សម្បូរណ៍ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំទទួលបន្ទុកអាជ្ញាសាលា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១កន្លងទៅ បានចុះអនុវត្តន៍ដីការរក្សាការពារអនុវត្តន៍ជំនួស របស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដែលបានចេញសាលដីការទទួលស្គាល់ដីការរក្សាការពារលេខ០៩(ក)/២០ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ របស់ម្ចាស់បំណុល ឈ្មោះ សុខ មុន្នី ដោយប្រជាពលរដ្ឋជាង ២៦៥ គ្រួសារបានចូលរួមអបអរសាទរ និងសូមអរគុណ ដល់ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោរសែន ដែលបានជួយអន្តរាគមន៍ ទាមទារប្រឡាយទឹកពីជនខិលខូចមកជូនម្ចាស់ដើម ឈ្មោះសុខ មុន្នី វិញ ដែលកាលពីដើមឆ្នាំ២០២០ កន្លងទៅមានជនខិលខូច ឃុបឃិតគ្នាជាមួយអាជ្ញារធរស្រុក ដកហូតប្រឡាយទឹកពីម្ចាស់ដើមឈ្មោះ សុខ មុន្នី ដែលបានគ្រប់គ្រង នឹងកាន់កាប់ផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋតាំងពីឆ្នាំ២០០៥ រហូតមកដល់ចុងឆ្នាំ២០១៩ ទើបជនខាងលើមកយកប្រឡាយពីឈ្មោះ សុខ មុន្នី ហើយផ្គត់ផ្គង់ទឹកជូនពលរដ្ឋវិញ ប៉ុន្តែការផ្គត់ផ្គងទឹកជូនប្រជាពលរដ្ឋមិនបានគ្រប់គ្រាន់ឡើយ ធ្វើអោយដំណាំស្រូវជាង ៥០០ ហិចតារបស់ប្រជាពលរដ្ឋនៅឃុំផាតសណ្ដាយ និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ខូចខាតស្ទើរទាំងស្រុង ធ្វើអោយប៉ះពាលដល់ទិន្នផលស្រូវរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។

សូមជម្រាបជូនថា, ប្រសិនបើគ្មានការជួយអន្តរាគមន៍រកយុត្តិធម៌ដោយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោហ៊ុនសែននោះទេ ប្រជាពលរដ្ឋជាច្រើនរយគ្រួសារដែលអាស្រ័យផល ពិតជាជួបនូវវិបត្តិចំពោះការខ្វះខាតទឹកសម្រាប់ធ្វើស្រែផលដំណាំរបស់ពួកគាត់។ ដូច្នេះការជួយអន្តរាគមន៍ របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ រកយុត្តិធម៌ជូនម្ចាស់ប្រឡាយ គឺដូចជា ជួយ រកយុត្តិធម៌ ជូនប្រជាពលរដ្ឋដែលអាស្រ័យផលលើដីស្រែជុំវិញបរិវេនប្រឡាយទឹកទាំងមូល ដែលទទួលរងការខូចខាត កាលពីអំឡុងឆ្នាំ២០២០ កន្លងមក។

តាមសេចក្ដីសម្រេចបានឲ្យដឹងថា “បង្គាប់ឲ្យ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ (ទទួលបន្ទុកកិច្ចការអាជ្ញាសាលា បានបញ្ជាក់ថា, ធ្វើការចុះ អនុវត្តដីកា សម្រេចអំពីបណ្តឹងជំទាស់លេខ ០៥ ស.រ.ក្រIV (ព.ដ) ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ របស់សភារដ្ឋប្បវេណី នៃ សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលខ្លឹមសារអនុវត្តគឺ បង្គាប់ឱ្យសហកូនបំណុលនៃការអនុវត្តឈ្មោះ វ៉ាន់ សោភា ឈ្មោះ ជុំ តៅ ឈ្មោះ ហ៊ន គឺ ឈ្មោះ ឡេង ប៊ុនថាត ឈ្មោះ ជុំ វាសនា ឈ្មោះ ធី ថៃ និង តតិយជន ដូចខាងក្រោម៖ “មិនឲ្យធ្វើសកម្មភាព បូមទឹក ចែកចាយទឹកលក់ និងសកម្មភាព និងការងារទាំងឡាយណាដែលប៉ះពាល់ដល់ ប្រឡាយទឹក ព្រះគឌួង ដែលមានទីតាំងភូមិសាស្ត្រ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ”។

ជាមួយគ្នានោះសាលាបំបូងខេត្តកំពង់ធំ ក៏បានបញ្ជារុះរើយកម៉ាស៊ីនបូមទឹក ទុយយោបូមទឹក និងឧបករណ៍ប្រើប្រាស់សម្រាប់បូមទឹកទាំងអស់ចេញពី ប្រឡាយទឹកព្រះគន្លង ក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាបណ្ដោះអាសន្ន ដើម្បីរងចាំការ សេចក្តីសម្រេចជាស្ថាពជាមុនសិន។
លោក សុន មុន្នី តំណាងប្រជាពលរដ្ឋបានប្រាប់អោយដឹងថា៖ ខ្ញុំសូមថ្លែងអំណរអរគុណដល់តុលាការឧទ្ធរណ៍ខេត្តត្បូងឃ្មុំ និងសាលាដំបូងខេត្តកំពង់ធំ បានជួយរកយុត្តិធម៍ដល់ខ្ញុំបាទ និងប្រជាពលរដ្ឋ ហើយថ្ងៃនេះព្រះរាជអាជ្ញារង អមសាលដំបូងខេត្តកំពង់ធំ បានចុះមកប្រកាសដីការរក្សាការពារជូនដល់រូបខ្ញុំបាទ និងបងប្អូនប្រជាពលរដ្ឋ ដោយទំនាស់ប្រឡាយទឹកនេះគឺកើតមានតាំងខែមករា ឆ្នាំ២០២០ រហូតដល់ពេលនេះទើបមានយុត្តិមកមកវិញដោយមាន ការជួយអន្តរាគមន៍ពីសំណាក់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានជួយដល់ពួកខ្ញុំ ហើយខ្ញុំនៅតែមានសង្ឃឹមមួយរយភាគរយចំពោះភាពយុត្តិធម៍ត្រូវតែមានចំពោះពួកខ្ញុំក្នុងពេលឆាប់ៗនេះជាមិនខាន។
លោកស្រី ហួត យ៉ូន អាយុ៥៨ឆ្នាំ រស់នៅផាតសណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអោយដឹងថា៖ ខ្ញុំសូមអរគុណចំពោះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ជាពិសេសសូមអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានជួយអន្តរាគមន៍ជួយទាមទារប្រឡាយទឹកដែលត្រូវបានជនខិលខូចរំលោកបំពាននេះ ឥលូវខ្ញុំបានសប្បាយចិត្តណាស់ ដែលបានទទួលភាពយុត្តិធម៍មកវិញ ខ្ញុំនិយាយមិនចេញនោះទេ គឺពិតជាសប្បាយចិត្តណាស់រកអ្វីប្រៀបផ្ទឹមពុំបានឡើយ។
លោក ពៅ សម្បូរណ៍ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំទទួលបន្ទុកអាជ្ញាសាលា បានអោយដឹងថា៖ ថ្ងៃនេះខ្ញុំចុះមកនេះ គឺដើម្បីផ្សព្វផ្សាយដីការសម្រេចរក្សាការពាររបស់សាលាឧទ្ធរណ៍ដោយសម្រេចមានពីរចំណុចដោយមាន១. គឺហាមឃាត់សហកូនបំណុលដែលមានឈ្មោះវ៉ាន់ សោភា ឈ្មោះជុំ តៅ ឈ្មោះ ហ៊ុន ឌី ឈ្មោះ ឡេង ប៊ុនថាត – ឈ្មោះ – ជុំ វាសនា និងឈ្មោះ ធី ថៃ មិនអោយធ្វើការបូបទឹក ឬធ្វើសកម្មភាពផ្សេងៗដែលប៉ះពាល់ដល់ប្រឡាយទឹកព្រះគន្លង ហើយទី២គឺ អោយភាគគីសហកូនបំណុល រើទុយោទឹក ម៉ាស៊ីនបូមទឹកផ្សេងៗចេគពី ប្រឡាយទឹកព្រះគន្លងហើយត្រូវរងចាំសេចក្តីសម្រេចជាស្ថាពររបស់តុលាការ។
សូមរំលឹកជូនថា៖ ប្រឡាយព្រះគន្លងមានប្រវែង៣២គីឡូម៉ែត្រ ដែលស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានអះអាងថាជាសមិទ្ធិផលរបស់លោក សុខ មុនី្ន ត្រូវបាន លោក អ៊ុន បុត្ត ជាអាជ្ញាធរស្រុកកំពង់ស្វាយ និង លោក សុក ហៃ ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងឈ្មួញធ្វើស្រែធំៗឃុបឃិតគ្នាដណ្ដើមកាន់កាប់ពីលោក សុខ មុនី្ន ដែលជាម្ចាស់ដើម។

ប្រឡាយព្រះគន្លងមានទទឹងប្រវែង ៨ម៉ែត្រ បណ្ដោយប្រវែង ៣២គីឡូម៉ែត្រ ជាសមិទ្ធិផលរបស់លោក សុខ មុនី្ន ជីកកាលពីឆ្នាំ២០០៥ ដោយមានការទទួលស្គាល់ពីអតីតអភិបាលខេត្តកំពង់ធំគឺឯកឧត្តម ណាំ ទុំ បានចេញដីកាស្តីពីការប្រគល់សិទ្ធិជូនដល់លោក សុខ មុនី្ន ដើម្បីខ្ចីដីធ្វើស្រែប្រដេញទឹក និងស្រែប្រាំងលើផ្ទៃដីចំនួន ១.៦០០ហិកតា នៅតំបន់វាលបឹងមូល និងវាលផ្អែកតំបង ក្នុងឃុំកំពង់គោ និងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ប៉ុន្តែថ្មីនេះៗលោក សុខ មុនី្ន បានចេញមុខបញ្ជាក់អះអាងថា៖ បច្ចុប្បន្ន ប្រឡាយព្រះគន្លងនេះត្រូវបានមន្ត្រី និងឈ្មួញធ្វើស្រែធំៗទន្ទ្រានយក ដោយមានឈ្មោះ ១. លោក សុក ហៃ (អភិបាលរងខេត្តកំពង់ធំ) ២. លោក អ៊ុន បុត្ត (អភិបាលស្រុកកំពង់ស្វាយ) ៣. លោក ហេង មនោ (មេឃុំផាត់សណ្ដាយ) ៤. លោក វ៉ាន់ សោភា (មន្ត្រីជលផល) ៥. លោក ឡេង ប៊ុតថាត (ឈ្មួញ) ៦. លោក ជុំ វាសនា (ឈ្មួញ) ៧. លោក សឿង សំ (ឈ្មួញ) ៨. លោក ហ៊ន គី (ឈ្មួញ) ៩. លោក ធី ថៃ (ឈ្មួញ) ១០. លោក ងិន វ័ន (ឈ្មួញ) ១១. លោក យ៉េង យូ (ឈ្មួញ) ជាដើម។ ជុំវិញបញ្ហានេះដែរ លោក សុខ មុនី្ន បានអះអាងបន្ថែមថា ពួកគេបានឃុបឃិតគ្នាដណ្ដើមកាន់កាប់ប្រឡាយជាញើសឈាមដែលលោកបានខិតខំតស៊ូកសាងជាមួយប្រជាពលរដ្ឋ អស់រយៈពេលជាង១៥ឆ្នាំកន្លងមកហើយ។
ពាក់ព័ន្ធនឹងការឃុបឃិតយកប្រឡាយពីសំណាក់អភិបាលស្រុកកំពង់ស្វាយ លោក អ៊ុន បុត្ត និងអភិបាលរងខេត្តកំពង់ធំលោក សុក ហៃ ព្រមទាំងក្រុមឈ្មួញមួយចំនួនខាងលើ ត្រូវបានប្រជាពលរដ្ឋចំនួន ២៦០គ្រួសារ ដែលធ្វើស្រែនៅតំបន់ព្រះគន្លង វាលស្រងែ ព្រះស្នែង ធ្វើការសំណូមពរទៅដល់ថ្នាក់ដឹកនាំដែលមានប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមមេត្តាមានវិធានការណ៍តាមផ្លូវច្បាប់។

សូមបញ្ជាក់ថា, លោកសុខ ហៃ អភិបាលរងខេត្តកំពង់ធំចុះដោះស្រាយដីធ្លីរបស់រដ្ឋនិងប្រជាជនបែជាបានផលប្រយោជន៍យកសាងសង់ផ្ទះនៅខ្នងអាង9មករាដោយគ្មានច្បាប់ដោយដីនោះដោះជាមួយប្រជាជនមិនទាន់ចប់ផង (ដីអាងទឹកតាំងពីជំនាន់ប៉ុលពត)សំរាប់ស្រោចស្រប់ស្រែរបស់ប្រជាពលរដ្ឋប្រើប្រាស់ជាប្រចាំប្រហើនយកមកធ្វើកម្មសិទ្ធដោយគ្មានច្បាប់ ថ្មីៗនេះត្រូវបានលោក សុខ លូ អភិបាលខេត្តស្តីបន្ទោសក្នុងអង្គប្រជុំ ។
ទាំងដីស្រែក្រោមនិងដីខាងលើបូកទាំងដីសត្វខ្សឹប និងកម្របព្រៃឆ្នាំ២០២១ និងដីដែលលោក ប៊ិន ឈិន ចុះបង្ក្រាបឆ្នាំ២០២១ នៅស្រុកស្ទោង ក៏ចែកគ្នាអស់ដែរ ខេត្តកំពង់ធំយើងបើនៅតែចឹង បន្តិចទៀតអស់ហើយទាំងដីរដ្ឋនិងបក្ស អស់បណ្តើរៗហើយបើពួកយើងមិនចូលរួមការពារថ្ងៃក្រោយៗចប់ហើយជាពិសេសមនុស្សជំនាន់ក្រោយៗប្រាកដជាមិនបានស្គាល់ ។
តាមពិតទៅអភិបាលរងខេត្តដែលបានរងការស្តីបន្ទោសពីលោកអភិបាលខេត្ត មិនត្រូវរួចខ្លួនចំពោះទង្វើរបស់ខ្លួនដែលបានរំលោភបំពានយកដីរដ្ឋនោះទេ។ គួរតែមានការស៊ើបអង្កេតដោយអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ។
លោក ស៊ិន វីរះ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១ ខែមិថុនាឆ្នាំ២០២១ បានប្រាប់អង្គភាព នគរដ្រេហ្គន តាមទូរស័ព្ទថា, ចាំមើលខ្ញុំសិក្សាតាមដានក្នុងរឿងនេះ ខណៈមន្ត្រីនគរបាលយុត្តិធម៌ ឬខាងអាជ្ញាធរមិនទាន់រាយការណ៍មកនៅឡើយ។ លោកបន្តថា, ខ្ញុំត្រូវស្រាវជ្រាវអោយបានល្អិតល្អន់បន្ត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print