Barcelona ចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Sergio Aguero ក្នុងកិច្ចសន្យា២ឆ្នាំជាផ្លូវការហើយ

ចែករំលែក៖

ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City នឹងចូលរួមជាមួយក្លិប Barcelona ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែមិថុនា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរាត្រីថ្ងៃទី៣១ ខែឧសភា។

កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ៣២ឆ្នាំរូបនេះបានចាកចេញពី Man City បន្ទាប់ពីស្នាក់នៅក្លិបនេះរយៈពេល១០ឆ្នាំ កំឡុងពេលដែលគាត់បានក្លាយជាកីឡាកររកគ្រាប់បាល់នាំមុខគេគ្រប់ពេលជាមួយនឹង ២៦០គ្រាប់នៅក្នុង៣៩០ប្រកួត។

ការបង្ហាញខ្លួនចុងក្រោយរបស់គាត់បានកើតឡើងនៅវគ្គផ្តាច់ព្រ័ត្រChampions League កាលពីថ្ងៃសៅរ៍ដែលចាញ់ដោយក្រុមតោខៀវ Chelsea  Aguero នឹងមានតម្លៃខ្លួនក្នុងការទិញចូលចំនួន១០០លានអឺរ៉ូ (៨៦លានផោន) នៅ Barcelona 

Aguero ដែលបានឈ្នះពានរង្វាន់ធំៗចំនួន១៥ក្នុងកំឡុងពេលគាត់នៅទីក្រុង Manchester នឹងចូលរួមជាមួយមិត្តរួមជាតិ និងមិត្តភក្តិជិតស្និទ្ធ Lionel Messi នៅឯកីឡដ្ឋាន Cam Nou ខណៈដែលក្លិបកាតាឡាន់មួយនេះមើលទៅធ្វើឱ្យប្រសើរឡើងនៅចំណាត់ថ្នាក់ទីនៅ La Liga រដូវកាលនេះ។

ក្លិប Barcelona បានបញ្ចប់នៅពីក្រោយក្លិប Atletico Madrid និង Real Madrid ដោយបានលក់ Luis Suarez ក្នុងតម្លៃត្រឹមតែ៦លានអឺរ៉ូ (៥.២លានផោន) នៅដើមរដូវកាលនេះ។

Barcelona ត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងវគ្គ១៦ក្រុមចុងក្រោយដោយសារចាញ់ក្រុម Paris St-Germain ប៉ុន្តែបានយកឈ្នះ Athletic Bilbao ៤-០ ដើម្បីឈ្នះពាន Copa del Rey កាលពីខែមេសា។

Messi ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេដោយមាន៣៨គ្រាប់ក្នុងការប្រកួតទាំងអស់ដោយមានកីឡាករបារាំង Antoine Griezmannវ័យ២០ឆ្នាំ និង Ousmane Dembele ជាអ្នកដែលអាចរកគ្រាប់បាល់ច្រើនក្នុងរដូវកាលនេះ 

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Aguero ចាកចេញពី Premier League អង្គុយនៅលំដាប់ទី៤ក្នុងបញ្ជីអ្នករកគ្រាប់បាល់គ្រប់ពេលជាមួយ១៨៤គ្រាប់និងមានសមាមាត្រជាកីឡាកររកគ្រាប់បាល់បានច្រើនក្នុងប្រវត្តិសាស្ត្រប្រកួតនៅអង់គ្លេស គាត់ក៏ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្រៅប្រទេសផងដែរ ហើយនៅខែមករា ឆ្នាំ២០២០ បានយកឈ្នះលើកីឡាករ Alan Shearer ដើម្បីបំបែកកំណត់ត្រានៃការស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេនៅ Premier League ជាមួយ១២គ្រាប់ ៕

 

...

ដោយ ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print