ប្រធានក្រុមការងារគណបក្សចុះជួយសង្កាតព្រៃឆ្លាក់និងក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថមជូនដល់រដ្ឋបាលសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងក្នុងកំឡុងកាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក គង់ ចាន់ថនប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាតព្រៃឆ្លាក់ក្រុងស្វាយរៀងនិងក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថមជូនដល់រដ្ឋបាលសង្កាត់ព្រៃឆ្លាក់ ដើម្បីចាត់ចែងដោះស្រាយជូនគ្រួសារប្រជាពលរដ្ឋដែលមានការខ្វះខាតស្បៀងអាហារប្រចាំថ្ងៃក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍។

ការប្រគល់គ្រឿងឧបភោគបរិភោគនេះធ្វើឡើងនៅព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ២០២១ដោយមានការចូលរួមពីសំណាក់ លោក ហ៊ុន សាវ៉ាន់ ចៅសង្កាត់ព្រៃឆ្លាក់និង លោកលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ជាច្រើនរូបផងដែរ។

លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណះខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាតព្រៃឆ្លាក់ក្រុងស្វាយរៀង ក៏បានស្នើ​ដល់​អាជ្ញាធរសង្កាត់ និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះ​បងប្អូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកក៏ បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងសង្កាត់ព្រៃឆ្លាក់នាពេលនេះ ចូលរួម​ការ​ប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ ឱ្យជាប់ជានិច្ចតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងតាមវិធានក្រសួងសុខាភិបាលផងដែរ។

សូមបញ្ជាក់ថាគ្រឿងឧបភោគបរិភោគយកមកប្រគល់នាពេលនេះរួមមាន
អង្ក ៥បាវ (២៥០គីឡូក្រាម) ទឹកត្រី៥យួរ ទឹកសុីអុីវ៥យួរ រដ្ឋបាលសង្កាត់សរុបថវិការចំនួន៩៨ម៉ឺន៧៥០០រៀលនិងបានឧបត្ថម្ភប្រេងសាំងចំនួន៥៥លីត្រជូនក្រុមប្រឹក្សាសង្កាត់ដើម្បីចុះធ្វើសកម្មភាពនៅមូលដ្ឋានរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕

ដោយ៖ យឹម  សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print