លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញសំណេះសំណាល បើកប្រាក់បៀវត្សរ៍ប្រចាំខែឧសភា ឆ្នាំ២០២១ (ជាប្រាក់បៀវត្សរ៍លើកដំបូង) ជូនមន្រ្តីនគរបាលក្របខ័ណ្ឌថ្មី ចំនួន១២៤នាក់

ចែករំលែក៖

ខេត្តកណ្តាល, នៅព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ នៅបរិវេណស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល បើកប្រាក់បៀវត្សរ៍ប្រចាំខែឧសភា ឆ្នាំ២០២១ (ជាប្រាក់បៀវត្សរ៍លើកដំបូង) ជូនមន្រ្តីនគរបាលក្របខ័ណ្ឌថ្មី ចំនួន១២៤នាក់ ក្នុងនោះ ប្រាក់បៀវត្សរ៍ដែលត្រូវបើកផ្តល់ មានថវិកាសរុប ១៧៣,០៣០,២១៥រៀល ហើយបានបែងចែកជាបីថ្នាក់៖

១-ថ្នាក់អនុសេនីយ៍ត្រី ចំនួន ៥៩នាក់ ទទួលបានថវិកាសរុប ១,៤៤៥,០០០រៀល ក្នុង០១នាក់។
២-ថ្នាក់ព្រិន្ទបាលទោ ចំនួន ៦៣នាក់ ទទួលបានថវិកាសរុប ១,៣៤០,០០០រៀល ក្នុង០១នាក់។
៣-ថ្នាក់ពលបាលត្រី ចំនួន ០២នាក់ ទទួលបានថវិកាសរុប ១,២៤៥,០០០រៀល ក្នុង០១នាក់។

*ថវិកាដែលត្រូវកាត់ពីមន្រ្តីនគរបាលក្នុងម្នាក់ៗរួមមាន៖
-កាត់ថវិកា បង់ចូល ស.ម.ន ក្នុង០១នាក់ ចំនួន ៥០០០រៀល។
-កាត់ថវិកា ដាក់ពាក្យសុំចូល ស.ម.ន ក្នុង០១នាក់ ចំនួន ៥០០០រៀល។

ក្នុងឱកាសនេះដែរ សមាសភាពចូលរួមមាន៖ លោកស្នងការរងទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ លោកស្នងការរងទទួលផែនការងារធនធានមនុស្ស លោកនាយការិយាល័យផែនការ-គណនេយ្យ លោកនាយការិយាល័យបុគ្គលិក និងមន្រ្តីពាក់ព័ន្ធការងារបើកផ្តល់ប្រាក់បៀវត្សរ៍៕

...

ដោយ, ស្អាង ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print