ខេត្តកណ្តាល, នៅព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ នៅបរិវេណស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល បើកប្រាក់បៀវត្សរ៍ប្រចាំខែឧសភា ឆ្នាំ២០២១ (ជាប្រាក់បៀវត្សរ៍លើកដំបូង) ជូនមន្រ្តីនគរបាលក្របខ័ណ្ឌថ្មី ចំនួន១២៤នាក់ ក្នុងនោះ ប្រាក់បៀវត្សរ៍ដែលត្រូវបើកផ្តល់ មានថវិកាសរុប ១៧៣,០៣០,២១៥រៀល ហើយបានបែងចែកជាបីថ្នាក់៖
១-ថ្នាក់អនុសេនីយ៍ត្រី ចំនួន ៥៩នាក់ ទទួលបានថវិកាសរុប ១,៤៤៥,០០០រៀល ក្នុង០១នាក់។
២-ថ្នាក់ព្រិន្ទបាលទោ ចំនួន ៦៣នាក់ ទទួលបានថវិកាសរុប ១,៣៤០,០០០រៀល ក្នុង០១នាក់។
៣-ថ្នាក់ពលបាលត្រី ចំនួន ០២នាក់ ទទួលបានថវិកាសរុប ១,២៤៥,០០០រៀល ក្នុង០១នាក់។
*ថវិកាដែលត្រូវកាត់ពីមន្រ្តីនគរបាលក្នុងម្នាក់ៗរួមមាន៖
-កាត់ថវិកា បង់ចូល ស.ម.ន ក្នុង០១នាក់ ចំនួន ៥០០០រៀល។
-កាត់ថវិកា ដាក់ពាក្យសុំចូល ស.ម.ន ក្នុង០១នាក់ ចំនួន ៥០០០រៀល។
ក្នុងឱកាសនេះដែរ សមាសភាពចូលរួមមាន៖ លោកស្នងការរងទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ លោកស្នងការរងទទួលផែនការងារធនធានមនុស្ស លោកនាយការិយាល័យផែនការ-គណនេយ្យ លោកនាយការិយាល័យបុគ្គលិក និងមន្រ្តីពាក់ព័ន្ធការងារបើកផ្តល់ប្រាក់បៀវត្សរ៍៕
ដោយ, ស្អាង ជ័យ