អាជ្ញាធរ​វៀតណាម៖​ ​បន្តរកឃើញអ្នក​ឆ្លងកូវី​ដ​-១៩​ថ្មី​ ចំនួន​ ៥៣​នាក់​បន្ថែម​ទៀត​

ចែករំលែក៖

អន្តរជាតិ​​៖ អាជ្ញាធរ​វៀតណាម​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី២​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ បានប្រកាសស្តីពីការរកឃេីញអ្នក​ឆ្លងជំងឺកូវី​ដ​-១៩​ថ្មី​ ចំនួន​៥៣​នាក់បន្ថែម​ទៀត​ ខណៈ​ករណី​ជំងឺដ៏កាចសាហាវមួយនេះ​ នូវតែបន្ត​រាតត្បាត​ទូទាំង​ប្រទេស​នេះ​។​ ជាក់ស្ដែង​ករណី​ឆ្លង​ថ្មី​ខាងលេីនេះ​ ​ត្រូវ​​បាន​រកឃើញ​នៅក្នុងទី​ក្រុង​ហាណូយ និង​ខេត្ត​បាក់​យ៉ាង​ និង​ខេត្ត​បាក់​និញ​ ដែល​នៅជា​ប់​គ្នា​។​

​អាជ្ញាធរវៀតណាម​ បានបញ្ជាក់បន្ថែមថា​ ចំពោះ​ខេត្ត​បាក់​យ៉ាង​ ​ដែល​ជា​មជ្ឈមណ្ឌល​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ ​បច្ចុប្បន្ននេះ​ មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៤៨​នាក់​។​

​សូមជម្រាបថា​ ប្រទេស​​វៀតណាម​ ​កាលពី​ថ្ងៃ​អង្គារម្សិលមិញនេះ​ បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ-១៩​ ចំនួន​ស​រុប​២៥០​នាក់ បន្ទាប់​ពី​អ្នក​ឆ្លង​៨៩​នាក់​ទៀត​ ​ត្រូវបាន​ប្រកាស​នៅ​ពេល​ល្ងាច រួម​មាន​នៅ​ក្រុង​ហាណូយ​ ​និង​ហូជីមិញ​។​ បន្ថែមពីនេះ វៀតណាម ករណីឆ្លង​កូវីដ​រលក​ថ្មី​ គិតត្រឹមរយៈពេល​៥​សប្តាហ៍​មក​នេះ ​មាន​អ្នក​ឆ្លង​ក្នុងស្រុក​ថ្មី​សរុប​៤.៥៤៩​នាក់​នៅ​៣៧​ខេត្ត​ក្រុង​។​ ចំណែកខេត្ត​បាក់​យ៉ាង​ មាន​អ្នក​ឆ្លង​ច្រើនជាងគេ គឺ​២.៤២៤​នាក់ ,ខេត្តបាក់​និ​ញ ​៨៧៩​នាក់ ,បន្ទាប់​មក​ក្រុង​ហាណូយ ៤១៦​នាក់ និង​ក្រុង​ហូជីមិញ​២២៧​នាក់​។

គួរបញ្ជាក់ថា ​វៀតណាម ​គិតចាប់​តាំង​ពី​ជំងឺឆ្លងកូវី​ដ-​១៩ មាន​វត្តមានតាំងពី​ឆ្នាំ​មុន ប្រទេស​មួយនេះ​ បាន​រក​ឃើញ​អ្នក​ឆ្លងសរុប​​ក្នុងស្រុក​ចំនួន​៦.១១៨​នាក់ និង​​នាំ​ចូល​មក​ពី​ក្រៅប្រទេស​ ១.៥០៧​នាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print