អាមេរិកប្រកាសចែករំលែកវ៉ាក់សាំង ៨០លានដូសដល់ប្រទេសជាច្រើនដែលបានស្នើសំុជំនួយ

ចែករំលែក៖

អាមេរិកបានប្រកាសពីវិធានការចែកចាយវ៉ាក់សាំង៨០លានដូស ដែលអាមេរិកបានសន្យាចែករំលែកដល់ពិភពលោក ក្នុងពេល២សប្តាហ៍ខាងមុខ។
តាមសារព័ត៌មាន រ៉យទ័រ បានផ្សាយថា នៅក្នុងសន្និសីទកាសែតរួមជាមួយប្រធានាធិបតី Costa Rica លោក Carlos Alvarado និងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Blinken នៅថ្ងៃទី១ខែមិថុនា បានបញ្ជាក់ថា ប្រធានាធិបតីបៃឌិន នឹងចែកចាយវ៉ាក់សាំងដោយមិនមានការដាក់គំនាបនយោបាយនោះឡើយ គឺការចែកចាយដោយមានតម្លាភាព។

កន្លងមក ប្រធានាធិបតីបៃឌិន បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក នឹងចែករំលែកវ៉ាក់សាំង២០លាន
ដូសរបស់ក្រុមហ៊ុន Pfizer Inc/BioNTech, Moderna និង Johnson & Johnson និងវ៉ាក់សាំង៦០លានដូសរបស់ក្រុមហ៊ុន AstraZeneca ដល់បណ្តាប្រទេសដែលត្រូវការវ៉ាក់សាំងជាបន្ទាន់។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរងសម្ពាធពីសហគមន៍អន្តរជាតិឲ្យចែករំលែកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់បណ្តាប្រទេសដែលកំពុងតែខ្វះខាត ហើយការឆ្លងកូវីដ-១៩ច្រើនដូចជាឥណ្ឌានិងប្រេស៊ីលជាដើម។
បច្ចុប្បន្នអាមេរិកបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង៥០%ហើយ ជាមួយគ្នានេះក៏បានជំរុញការចាក់វ៉ាក់សាំងឲ្យបានលឿនបំផុតដល់ពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ដើម្បីអាចដំណើរការសេដ្ឋកិច្ច និងសកម្មភាពនានាបានដូចដើមវិញ។
ប្រទេសដែលនឹងទទួលបានវ៉ាក់សាំងពីអាមេរិកមាន ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន បង់ក្លាដែស ស្រីលង្កា ដែលជាប្រទេសភូមិសាស្ត្រសំខាន់របស់អាមេរិកនៅអាស៊ី៕

...

រូបភាព៖ Zuma Press

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print