អាជ្ញាធរ​ចិន៖​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍​ នៅខេត្តក្វាងទុង

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ​ នៅព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពី​របាយការណ៍ពីគណៈកម្មការសុខាភិបាលជាតិចិន (NHC) ស្ដីពី​អ្នកឆ្លង COVID-19 បានប្រកាសថា​ នៅទូទាំងប្រទេសចិន​ អាជ្ញាធរ​ បន្តរកឃើញករណីឆ្លង COVID-19 ថ្មីៗសរុប ២៤ករណីទៀត ដោយក្នុងនោះ ១៤នាក់ជាករណីនាំចូលពីបរទេស និង១០នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍។

របាយការណ៍ដដែល​ បន្តថា​ មនុស្ស​ ១០នាក់ថ្មីទៀត ដែលជាករណីឆ្លងក្នុងសហគមន៍នោះ គឺត្រូវបានរាយការណ៍ចេញពី ខេត្តក្វាងទុង (Guangdong) ហើយក្នុងនោះ ០៧នាក់គឺនៅក្នុងទីក្រុងក្វាងចូវ (Guangzhou) របស់ខេត្តភាគខាងត្បូងប្រទេសចិនមួយនេះ។

គណៈកម្មការសុខាភិបាលជាតិចិន បានបញ្ជាក់បន្ថែមថា​ ទីក្រុងក្វាងចូវ ដែលជាចំណុចផ្ទុះករណីឆ្លង COVID-19 សហគមន៍ជាថ្មីនៅប្រទេសចិននេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 សរុប ៤១នាក់ហើយ គិតចាប់តាំងពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ខណៈតំបន់ខ្លះត្រូវបានបិទខ្ទប់ ដើម្បីរៀបចំធ្វើតេស្តទ្រង់ទ្រាយធំ។

គួរបញ្ជាក់ថា​ ប្រទេសចិន​ មានករណីឆ្លង COVID-19 សរុប ៩១,១៤៦ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងជាសះស្បើយវិញ ៨៦,១៤៩នាក់​ គិតត្រឹមថ្ងៃទី០១ ខែមិថុនាម្សិលមិញនេះ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print