អាជ្ញាធរខេត្តប៉ៃលិន ប្រកាសជូនដំណឹងពីការត្រៀមបិទខ្ទប់ភូមិចំនួន០៣ភូមិ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុង ខេត្តប៉ៃលិនទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលធ្វើតេស្ករហ័ស (Rapid Test) របស់ក្រុមឆ្លើយ តបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩មានការកើនឡើងជារៀង រាល់ថ្ងៃនៅក្នុងភូមិសាស្ត្រភូមិផ្សារព្រំ ភូមិផ្សារព្រំជើង និងភូមិអូរឈើក្រំ តាមខ្នងផ្ទះមួយចំនួនស្ថិតក្នុងឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែកើនឡើងនៅក្នុងភូមិសាស្ត្រភូមិទាំងបី ខាងលើ រដ្ឋបាលខេត្តប៉ៃលិន នឹងដាក់វិធានការបិទខ្ទប់ភូមិជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២១ រហូតដល់មានការសម្រេចជាថ្មី។ ក្នុងរយៈពេលនៃការបិទខ្ទប់ភូមិជាបណ្តោះអាសន្ននេះប្រជាពលរដ្ឋ ទាំងអស់ក្នុងភូមិទាំង៣ខាងលើ ត្រូវផ្អាកការធ្វើដំណើរចេញ-ចូលពីលំនៅឋាន ឬចល័តពីភូមិមួយទៅភូមិ មួយទៀត លើកលែងតែករណីចាំបាច់មួយចំនួនតែប៉ុណ្ណោះ និងត្រូវផ្អាកការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ចាប់ពី១០នាក់ឡើងទៅ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាប និងអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ *៣ការពារ ៣កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក កម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print