ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយល់ព្រម និងសម្រេចបញ្ចូលសាលាអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ( សាលាកុមារអូទីសិម ) ជាគ្រឹះស្ថានសាធារណៈ ដោយរួមទាំងបញ្ចូលគ្រូ និង បុគ្គលិកអប់រំទីនោះជាបុគ្គលិករដ្ឋ

ចែករំលែក៖

ឮភ្នំពេញ,ត្រូវបានប្រែក្លាយសាលាអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ទៅជា វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីឆ្នាំសិក្សា ២០២០-២០២១តទៅ។

វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ត្រូវដឹកនាំដោយនាយកមួយរូប និងនាយករងមួយឬច្រើនរូបជាជំនួយការ តាមការចាំបាច់ ព្រមទាំងបុគ្គលិកផ្សេងទៀត ស្របតាមលិខិតបទដ្ឋានគតិយុត្តប្រើប្រាស់ក្របខណ្ឌបុគ្គលិក សម្រាប់អប់រំពិសេស។
នាយក នាយករង មានសិទ្ធិទទួលប្រាក់បំណាច់មុខងារតាមគោលការណ៍កំណត់របស់រដ្ឋ។
អគ្គនាយកនៃអគ្គនាយដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ អគ្គនាយក អគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន អគ្គនាយកនៃអគ្គនាយកដ្ឋាន កីឡា អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ប្រធាននាយកដ្ឋាន អប់រំពិសេស និងប្រធាននាយកដ្ឋានពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាល និងនាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ត្រូវអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print