តុលាការខេត្ត​ស្ទឹងត្រែង សម្រេចឃុំខ្លួន​ម្ចាស់​កសិដ្ឋាន ចិញ្ចឹម​គោ​-​ចៀម ៣នាក់ ឪពុកនិង​កូន ពីបទ​ឃាតកម្ម ដោយមានទារុណកម្ម​

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖ ​ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ​មួយកន្លែង ៣នាក់ ឪពុក​និង​កូន ត្រូវ​បាន​ចៅក្រម​សាលាដំបូង​ខេត្ត​​ស្ទឹងត្រែង បានសម្រេច​ឃុំខ្លួនកាលពី​ល្ងាចថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១​ ពីបទ​ឃាតកម្ម​ដោយមានទារុណកម្ម។​ នេះបើ​យោង​តាម​លោក ឈុំ សៀង​ហាក់ អ្នកនាំពាក្យ​សាលាដំបូង ខេត្តស្ទឹងត្រែង បានបញ្ជាក់នៅ​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា​ ឆ្នាំ​២០២១នេះ។

អ្នកនាំពាក្យ​សាលាដំបូងខេត្តរូបនេះ​ បន្តថា​ ជន​ត្រូវ​ចោទ​ទាំង​ ៣នាក់នេះ ត្រូវ​បានចោទ​ប្រកាន់ពីបទ​ឃាតកម្ម​ដោយមានទារុណកម្ម តាមមាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

ជនជាប់ចោទ​ទាំង​ ៣នាក់​នេះ​ទី​១.​ឈ្មោះ ស្រេង សែ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ (​ឪពុក​)​។ ទី​២. ឈ្មោះ លីម មេ​ង​លុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​កូន​)​។ ទី​៣.​ឈ្មោះ លីម មេ​ង​ស្រុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​កូន​) ។​ ចំណែក​ជនរងគ្រោះ ឈ្មោះ ចាន់ បូ​វ៉ាន់ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ នៅ​ភូមិ​ស្រែ​តា​ប៉ាន ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

​គួររម្លឹកថា កាលពី​វេលា​ម៉ោងជាង ៧យប់ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១កន្លងទៅ មាន​ករណីឃាតកម្ម​មួយបានកើតឡើង ត្រង់ចំណុច​អូរ​ខ្លី ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​-​ចៀម មួយកន្លែង នៅ​កណ្តាល​ព្រៃ ស្ថិតក្នុង​ភូមិ​សេសា​ន ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ ដោយជនរងគ្រោះ ស្លាប់​ដោយមាន​ខ្សែ​ចង ចង​គោ ចងដៃ​ជើង ដេកស្លាប់​ផ្កាប់មុខ ក្នុង​កសិដ្ឋាន​។​

​ក្រោយកើតហេតុមន្ត្រី​នគរបាលជំនាញ សហការីជាមួយ​ក្រុមគ្រូពេទ្យ បានធ្វើ​កោសល្យវិច័យលើសាកសព​ជនរងគ្រោះ រួចបានសន្ឋិដ្ឋានថា សព​ជនរងគ្រោះពិតជាត្រូវបាន​គេ​វាយ​រហូតដល់​បាក់ ក ស្លាប់​៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print