ភ្នំពេញ៖ ក្រុមអ្នកបើកបររថយន្តដឹកដីជាច្រើននាក់ បាននាំគ្នាមកតវ៉ាស្នើរសុំឲ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌសែនសុខដោះលែងរថយន្តរបស់ពួកគាត់មកវិញ ដើម្បីយកទៅបន្តការធ្វើអាជីវកម្មដោះស្រាយជីវភាពគ្រួសារកាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ។
ការតវ៉ានេះផងដែរ គេឃើញក្រុមអ្នកបើកបរបាននាំគ្នាលើកបដានិងបិតផ្លូវភ្នំពេញ-ហាណូយបង្កជាការកកស្ទះដោយសុំណូមពរឲ្យសមត្ថកិច្ចនិងអាជ្ញាធរប្រគល់ឡានដល់ពួកគាត់វិញ បន្ទាប់ពីឃាត់រក្សាទុកបណ្ដោះអាសន្តអស់រយៈពេល៥យប់៤ថ្ងៃកន្លងមក។ ពួកគាត់និយាយថា ខាងក្រសួងសាធារណការនិងដឹកជញ្ជូន តម្រូវឲ្យមានលិខិតស្នាមត្រឹមត្រូវ និងបង់ប្រាក់ចំនួន១០ម៉ឺនរៀល ដើម្បីជាការពិន័យ រួចឲ្យប្រគល់រថយន្តត្រឡប់ទៅវិញ ប៉ុន្តែសមត្ថកិច្ចបានប្រាប់ពួកគាត់ថា មិនទាន់មានបញ្ជាពីថ្នាក់លើឲ្យដោះលែននៅឡើយទេ៕ តុង សីហា
...