ក្រុមតៃកុងឡានដឹកដីនាំគ្នាទាមទាតវ៉ាបិតផ្លូវហាណូយ បង្កការកកស្ទះនៅសង្កាត់ឃ្មួយ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកបើកបររថយន្តដឹកដីជាច្រើននាក់ បាននាំគ្នាមកតវ៉ាស្នើរសុំ​ឲ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌសែនសុខដោះលែងរថយន្តរបស់ពួកគាត់មក​វិញ ដើម្បីយកទៅបន្តការធ្វើអាជីវកម្មដោះស្រាយជីវភាពគ្រួសារកាលពីព្រឹក​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ។

ការតវ៉ានេះផងដែរ គេឃើញក្រុមអ្នកបើកបរបាននាំគ្នាលើកបដានិងបិត​ផ្លូវ​ភ្នំពេញ-ហាណូយបង្កជាការកកស្ទះដោយសុំណូមពរឲ្យសមត្ថកិច្ចនិងអាជ្ញា​ធរប្រគល់ឡានដល់ពួកគាត់វិញ បន្ទាប់ពីឃាត់រក្សាទុកបណ្ដោះអាសន្តអស់​រយៈពេល៥យប់៤ថ្ងៃកន្លងមក។ ពួកគាត់និយាយថា ខាងក្រសួងសាធារណ​ការនិងដឹកជញ្ជូន តម្រូវឲ្យមានលិខិតស្នាមត្រឹមត្រូវ និងបង់ប្រាក់ចំនួន១០ម៉ឺនរៀល ដើម្បីជាការពិន័យ រួចឲ្យប្រគល់រថយន្តត្រឡប់ទៅវិញ​ ប៉ុន្តែសមត្ថកិច្ចបានប្រាប់ពួកគាត់ថា មិនទាន់មានបញ្ជាពីថ្នាក់លើឲ្យដោះ​លែននៅឡើយទេ៕ តុង សីហា

20160314200828

20160314200823

20160314200828 (2)

20160314200828 (1)

20160314203944 (1)

20160314203944 (2)

...

20160314203948

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print