ភ្នំពេញ៖ បុគ្គលតុលាការខ្លះមើលឲ្យហើយ កុំគិតថាខ្លួនមានឆន្ទានុសិទ្ធសម្រេចឃុំមនុស្សតាមទំនើងចិត្ត ឬសម្រេចថ្លឹងលុយសំខាន់អោយសោះ អាចគុកនោះកម្មពៀរវេរៀធ្លាក់ដល់ខ្លួនឯងក៏ថាបាន? គ្រប់យ៉ាងចាំតែសម្តេចស្រែកសុំយុត្តិធម៍ទើបអ្នកខ្លាចរអាមែនទេ? ពាក្យថាអយុត្តិធម៍មានមែន មិនមែនទឹកភ្នែកប្រជាពលរដ្ឋខ្លះធ្លាក់មកដោយឯងៗនោះឡើយ។ បុគ្កលតុលាការខ្លះមិនបានសម្រក់ទឹកភ្នែក ពិតជាមិនបានដឹងពីទំហំទុក្ខសោករបស់អ្នកដទៃឋិតក្រោមកណ្តាប់ដៃអស់លោកសម្រេចដាក់គុករីងរៃខ្លោចផ្សារក្នុងកម្រិតណាទេ? អ្នកសប្បាយសម្រេចដាក់គុកមនុស្សតាមអំណាចរបស់ខ្លួន និងទទួលបានសំណូកយកទៅធ្វើអ្នកមាន និងបំពេញមេកើយដែលស្រេកឃ្លានអំពើពុករលួយ ហើយយកលុយបានមកដោយស្រួលទៅផឹកសុីចាយសប្បាយ អោបស្រីបំពេញតណ្ហា លើគំនរទុក្ខជនរងគ្រោះ សួរថាបុគ្គលតុលាការធុនៗហ្នឹងមានសេចក្តីសុខក្នុងអារម្មណ៍ទេ?
គេនិយាយគ្រប់ៗមាត់ទៅហើយថា បុគ្គលតុលាការខ្លះមុននឹងសម្រេចអ្វីមួយមិនឈលើមូលដ្ឋានច្បាប់ទេ គឺសំលឹងជាទម្លាប់ទៅលើ លុយ មនោសញ្ចេតនា ខ្សែទុយោ ខុសឬត្រូវមិនសំខាន់ៗបានប្រយោជន៍ ។ តើបុគ្គលតុលាការខ្លះដែលដើរត្រង់ចំណុចនេះហ៊ានស្បថទេថា អស់លោកមិនបានប្រព្រឹត្ត ? អស់លោកតុលាការខ្លះអ្នកឯងគឺជាមេរោគដ៏រាលដាលបំផុតក្នុងការហែកសន្លឹកឆ្នោត និងការខិតខំរបស់សម្តេចដែលគិតពីប្រជាពលរដ្ឋលោកសឹងរកពេលទទួលទានអាហារ និងដំណេកមិនបាននោះ។ មើលគំរូតុលាការកំពង់ស្ពីជាករណីជាក់ស្តែងស្រាប់ សម្តេចតេជោខកចិត្តនិងអាណិតពន់ពេកលើប្រជាពលរដ្ឋរបស់លោកត្រូវតុលាការដាក់គុកហើយសុខចិត្តអោយកូនប្រុសពីរនាក់ជាទីស្រឡាញ់មកធ្វើការធានាទាំងយប់ នេះបង្ហាញពីទឹកចិត្តថ្នាក់ដឹកនាំគិតគូខ្ពស់ណាស់ដល់ប្រទេសជាតិនិងប្រជាពលរដ្ខ ជាមួយការអភិវឌ្ឍន៍។
ពាក់ព័ន្ធករណីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាបានសម្តែងនូវ ការសោកស្តាយ អាណិតដល់ប្រជាពលរដ្ឋរបស់លោកយ៉ាងខ្លាំង ព្រមទាំងបានបញ្ជាក់នៅក្នុងហ្វេស ប៊ុករបស់សម្តេចថា “ជាការគួរឲ្យខកចិត្តខ្លាំងណាស់ ដែលតុលាការខេត្តកំពង់ស្ពឺចាប់តំណាងប្រជា ជន២នាក់ឃុំខ្លួន ដែលខ្ញុំទើបបានដឹងមុននេះបន្តិច ។ ខ្ញុំបានបញ្ជាទៅអភិបាលខេត្ត ឲ្យធ្វើការជាមួយតុលាការទាំងយប់ ដើម្បីសុំធានាឲ្យនៅក្រៅឃុំ ។ កូនប្រុសខ្ញុំ២នាក់ ហ៊ុន ម៉ានិត និងហ៊ុនម៉ានី កំពុងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ដើម្បីជួយប្រជាពលរដ្ឋក្នុងរឿងនេះ ។ សម្តេចបានបន្តថា សង្ឃឹមថា ព្រះរាជអាជ្ញានឹងអនុញ្ញាតិឲ្យប្រជាជនទាំង២នាក់បាននៅក្រៅឃុំ ។ ប្រសិនមុនទុកចិត្ត សូមអស់លោកឃុំកូនខ្ញុំទាំង២នាក់ជំនួសវិញចុះ ។ ក្នុងនោះសម្តេចថែមទាំង សូមឲ្យក្រសួងយុត្តិធម៌ ពិនិត្យករណីនេះជាបន្ទាន់ ។
ប្រជាជនរងគ្រោះចំនួន២នាក់ ត្រូវបានតុលាការចាប់ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពី វេលាម៉ោង១១និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ខណៈឲ្យពួកគាត់ធ្វើជាតំណាង ចូលរួម ដោះស្រាយរឿងបញ្ហាទំនាស់ដីធី្លនៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប៉ុន្តែឆ្លៀតក្នុង ឱកាសនោះ បែរជាចាប់ពួកគាត់ដាក់ឃុំ ។
ជនរងគ្រោះមានឈ្មោះ ១-អ្នកស្រី យូ រ៉ន និងអ្នកស្រី អិត រ៉ុង ត្រូវបានប្រជាពលរដ្ឋ១៦៥គ្រួសារ ដែលើរងគ្រោះក្នុងរឿងដីធ្លីនេះ បាននាំគ្នាមកប្រមូលផ្តុំមុខរដ្ឋសភាជាតិ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ដោយស្រែកទាមទាររកយុត្តិធម៌ និងសូមឲ្យដោះលែងពួកគាត់មានសេរីភាពវិញ ក្នុងនោះ ពួកគាត់បានសុំអន្តរាគមន៍ពីសម្តេចប្រធានរដ្ឋសភាជាតិ ជាមួយនិងការលើកបដា ស្រែក ទ្រហ៊ោយំសោក អ្នកខ្លះដាច់បាយក្រហាយទឹក ធ្វើដំណើរទាំងអត់លុយ ខ្វះមុខខ្វះក្រោយពីភូមិឋាន របស់ពួកគាត់មកកាន់រដ្ឋសភា ។
ករណីនេះផងដែរ ត្រូវបានប្រតិកម្មយ៉ាងខ្លាំងពីសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយសោកស្តាយការ ចាប់ប្រជាជនដាក់ឃុំ ក្នុងរឿងជម្លោះដីធ្លីនេះ ។ ក្នុងនោះសម្តេចបានបញ្ជាឲ្យកូនប្រុសទាំង២នាក់ជា ទីស្រឡាញ់ចុះទៅកាន់ខេត្តកំពង់ស្ពឺដើម្បីធ្វើកិច្ចការងារនេះ ធានាប្រជាជនឲ្យបាននៅក្រៅឃុំ ។ ជា លទ្ធផល នៅម៉ោង១១យប់ កិច្ចខិតខំប្រឹងប្រែងរបស់លោក ហ៊ុន ម៉ានី និង លោកហ៊ុន ម៉ានិត ត្រូវ បានធានាឲ្យស្រ្តីជាប់ឃុំទាំង២នាក់មានសេរីភាព ឋិតក្រៅឃុំបណ្តោះអាសន្ន កាលពីវេលាម៉ោង១១ យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។
ប្រជាពលរដ្ឋទាំងស្រ្តីជាប់ឃុំទាំង២នាក់ និងរងគ្រោះទាំង១៦៥គ្រួសារ ពិសេសប្រជាពលរដ្ឋនៅ ក្របខ័ណ្ឌទូទាំងប្រទេស ពិតជាបានគាំទ្រយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ មកលើប្រជាពលរដ្ឋ ។ បើទោះជាកិច្ចការដឹកនាំប្រទេសមានភាពមមាញឹក ស្ទើររកពេលទទួលទាន អាហារ និងដំណេកសឹងមិនបានក៏ដោយ ។ សម្តេចតេជោ ឆ្លៀតពេលតាមដានរាល់សុខទុក្ខរបស់ ប្រជាពលរដ្ឋមិនឲ្យប្រជាពលរដ្ឋរងគ្រោះដោយអំពើយុត្តិធម៌ក្នុងសង្គម ។ ថែមទាំងបញ្ជាឲ្យកូនប្រុស របស់លោកចុះមកធ្វើកិច្ចការងារនេះ ដោយផ្ទាល់ជូនប្រជាពលរដ្ឋដោយមិនគិតពេលវេលាឬថ្ងៃ ឡើយ ។
មតិជាច្រើនបានរិះគន់ទៅលើបុគ្គលនៃមន្រ្តីតុលាការខ្លះ ពោលពេញដោយអំពើពុករលួយ បញ្ហា បក្ខពួកនិយម គិតរឿងផលប្រយោជន៍ ជ្រកក្រោមឥទ្ធិពល អំណាច ឆន្ទានុសិទ្ធិរបស់ខ្លួន ដោយពុំ បានថ្លឹងថ្លែងឬស៊ើបអង្កេតរកឲ្យឃើញនូវការពិតសម្រាប់ជាមូលដ្ឋានក្នុងការវិនិច្ច័យទៅតាមផ្លូវច្បាប់ នោះឡើយ ។ ដូចជាករណីនេះ ប្រជាពលរដ្ឋរងគ្រោះបាត់បង់ដីធ្លីមានជម្លោះតាំងពីឆ្នាំ១៩៧៩មក បាត់បង់ដីធ្លី ផ្ទះសម្បែង ក្រោយមកត្រូវបានតុលាការចាប់ដាក់គុក ឃើញថាទំហំទុក្ខសោករបស់ គាត់ខ្លោចផ្សារខ្លាំងណាស់ ចុះបើរឿងនេះ មិនដឹងដល់សម្តេច តើពួកគាត់ប្រឈមនឹងភាពអយុត្តិធម៌ ដល់កម្រិតណា? ដោយឡែកបុគ្គលមន្រ្តីតុលាការដែលធ្វើការថ្លឹងលុយ ថ្លឹងអំណាច ថ្លឹងទម្លាប់បក្ខ ពួកនិយម ថ្លឹងសែទុយយោ ធ្វើអ្វីៗដើម្បីផ្គាប់ចិត្តអ្នកពឹងពាក់អាស្រ័យទាំងបំពានច្បាប់ ដើម្បីធ្វើជា អ្នកមានបាន តើមានបានគិតដល់ជនរងគ្រោះក្នុងទង្វើដែលខ្លួនបានអនុវត្តទាំងបំពានមកលើដែរឬ ទេ?ឬមួយក៏តុលាការ អាចផ្តល់យុត្តិធម៌បានលុះណាតែមានការស្រែកស្នើសុំពីសម្តេចតេជោ នាយករដ្ឋមន្រ្តី ទើបធ្វើទៅបាន ។
ពាក់ព័ន្ធនឹងករណីសម្តេចតេជោ ហ៊ុនសែន បញ្ជាឲ្យកូនប្រុសរបស់លោកទាំង២នាក់ទៅធានាប្រជាជន២រូបពីការឃុំខ្លួនរបស់តុលាការខេត្តកំពង់ស្ពឺ អាចជាសារដ៏មានសារសំខាន់បំផុត សបញ្ជាក់ប្រាប់អស់លោកនៃបុគ្គលតុលាការខ្លះ ដែលចូលចិត្តទម្លាប់ជាងការអនុវត្តច្បាប់ ត្រូវតែប្តូរឥរិយាបថ ជាបន្ទាន់ មិនមែនសេចក្តីមានបាន ដោយអំពើពុករលួយរបស់អ្នកឯងរំពឹងថា ទទួលបានជោគជ័យ ជាដរាបនោះទេ ។ ដោយក្នុងលោកនេះ បុណ្យ និង បាប អំពើអាក្រក់ ល្អ ពិតជាបានឃើញដោយ ទាន់ហន់បំផុត ។ ត្រង់នេះ ក៏សំដៅថា អ្នកឯងអាចដាក់គុកអ្នកដទៃបាន ដោយអំណាចអ្នកគិតរឿង ផលប្រយោជន៍ និងមិនថ្លឹងថ្លៃងផ្លូវច្បាប់ ប៉ុន្តែអស់លោកនៃមន្រ្តីតុលាការខ្លះ ក៏ត្រូវស្រមៃឃើញផង ដែរថា គុកក៏អាចដាក់អ្នកវិញបានដែរ បើនៅតែគឃ្លើននឹងការអនុវត្តបំពានច្បាប់ដើម្បីលុយ បក្ខពួក ដើម្បីផ្គាប់ចិត្តមេកើយជាដើម ក្នុងហេតុផលអន្តរាគមន៍ណាមួយនោះ ៕ សុខ ខេមរា
Updated:អស់លោកបុគ្គលតុលាការខ្លះចាំតែសម្តេចតេជោ ស្រែកសុំយុត្តិធម៍ទើបអនុវត្តតាមមូលដ្ឋានច្បាប់?
...