ហាងកាហ្វេ ភូមិអ៊ីតធើរី & បៀរ (ហៅកាហ្វេដើមស្វាយ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩ ផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់​​ តែងតែទៅផឹកកាហ្វេនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ!

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,ហាងកាហ្វេ ភូមិអ៊ីតធើរី & បៀរ (ហៅកាហ្វេដើមស្វាយ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩ ផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់​​ តែងតែទៅផឹកកាហ្វេនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ! ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅផឹកកាហ្វេ ​ឬស្រាបៀរជុំៗគ្នានៅ

ហាងកាហ្វេ ភូមិអ៊ីតធើរី & បៀរ (ហៅកាហ្វេដើមស្វាយ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩ ផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៣ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់​​ តែងតែទៅផឹកកាហ្វេនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ! មុនពេលទៅចេញទៅធ្វើតេស្ដ​ អ្នកជំងឺក៏បានទៅ​ផឹក​កាហ្វេនៅទីនោះដែរ។ អ្នកធ្វើការទៅទីតាំងខាងលើនេះ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី ៥ មិថុនានេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ជាមួយអ្នកជំងឺ ឬបានទៅទីកន្លែងដែលមានហានិភ័យនេះ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print