ភ្នំពេញ, ជាន់ទី៥ នៃអគារ Legacy Business Center ដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេទុង សង្កាត់ទូលទំពូង២ ខខណ្ឌចំការមន មានអ្នកជំងឺកូវីដ១៩ បានទៅយកឯកសារនៅទីតាំងខាងលើនេះ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ជាន់ទី៥ នៃអគារ Legacy Business Center ដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេទុង សង្កាត់ទូលទំពូង២ ខខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ម៉ោង ០៩៖៣០ ដល់ម៉ោង ១០៖០០។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ បានទៅយកឯកសារនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕