ក្រុមអ្នកកាសែតចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ កំហែងយក

ចែករំលែក៖

ខេត្តព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២១ លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនមុខសញ្ញាអ្នកសាពត័មានចំនួន៨នាក់ ពាក់ពន្ឋ័បទកំហែងយក ពីឈ្មោះ ហុឹមឆេងហ៊ាន មេការដេប៉ូឈើ ស្ថិតនៅចំនុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជយ័ខេត្តព្រះវិហារ ក្នុងនោះមានអ្នកការសែតជាស្ត្រីចំ
នួន២នាក់ផងដែរ ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យបានឱ្យដឹងថា អ្នកកាសែតដែលត្រូវចាប់ខ្លួនមាន.
ទី១ ឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសាពត័មាន មានទីលំនៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនៈគីរី ។
ទី២ ឈ្មោះ វង និមល់ ភេទប្រុស អាយុ៤១ឆ្នាំ មយខរបរអ្នកសាពត័មាន មានទីលំនៅភូមិព្រែកតាឡុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ។
ទី៣ ឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសាពត័មាន មានទីលំនៅភូមិ ព្រៃខ្លា ឃុំរាបស្រុកពារាំង ខេត្តព្រៃវែង ។
ទី៤ ឈ្មោះ គឹម ហុង ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាពត័មាន រស់នៅភូមិរុន ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ ។
ទី៥ ឈ្មោះ រឿន ឆុន ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាពត័មាន ។
ទី៦ ឈ្មោះ សឿង សុភី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរអ្នកសាពត័មាន អ្នកទាំងពីរស់នៅភូមិព្រះពន្លាសង្កាត់ព្រែកប្រា ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ ។
ទី៧ ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នសាពត័មាន ។
ទី៨ ឈ្មោះ ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអ្នកសាពត័មាន ទាំងពីនាក់រស់នៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពពីនគរបាលបានឱ្យដឹងទៀតថា ជាមួយនោះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន រថយន្តចំនួន ៤គ្រឿង បណ្ណ័ពត័មានចំនួន៨សន្លឹក ទូរសព្ទ័ដៃចំនួន១៨គ្រឿង នឹងសម្ភារៈឯកសារ ខ្សែករនឹងថវិការមួយចំនួនធំទៀត ។
សមត្ថកិច្ចបានអោយដឹងថា មូលហេតុឃាត់ខ្លួនក្រុមអ្នកសាពត័មានខាងលើ គឺបន្ទាប់ពីមានបណ្តឹងពីឈ្មោះហុឹម ឆេងហ៊ាន មេការដេប៉ូឈើបានប្តឹងថា ក្រុមអ្នកការសែតទាំង ៨នាក់ជម្រិតទាលុយខ្លួនក្នុងម្នាក់ចំនួន១០០$ ហើយឈ្មោះ ហុឹម ឆេងហ៊ាន សុខចិត្តផ្តល់សោហ៊ុយតាមមនោសញ្ចេតនាក្នុងម្នាក់៥០$ តែក្រុមអ្នកការសែតមិនព្រម រហូតឈានដល់ប្តឹងអ្នកការសែតទៅសមត្ថកិច្ចដើម្បីឃាត់ខ្លួន ។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកបញ្ជាក់ជូនផងដែរថា ក្រុមនេះមានគ្នាចំនួន១២នាក់ រថយន្តចំនួន៦គ្រឿង តែមនុស្សចំនួន៤នាក់រថយន្ត២គ្រឿងបានទៅមុនផុត នៅសល់មនុស្សចំនួន៨នាក់រថយន្ត៤គ្រឿងជាប់ដៃសមត្ថកិច្ច ។

ពាក់ព័ន្ធនិងករណីឃាត់ខ្លួនអ្នកការសែតនេះដែរ យើងមិនដឹងថា វាសនាពួកគេអាចរួចផុតពីការចោទប្រកាន់របស់សមត្ថកិច្ចតុលាការឬយ៉ាងណានោះទេ ខណៈនៅរសៀលថ្ងៃទី៥ខែមិថុនាឆ្នាំ២០២១ការិយាលយ័ជំនាញបានរៀបចំឯកសារនឹងបញ្ចូនក្រុមអ្នកការសែតទៅតុលាការហើយ ។

គួរំលឹកថា ការដែលអស់លោកអ្នកសាពត័មានដែលចេញបំពេញវិជ្ជាជីវៈ សូមមេត្តាគិតដល់សុវត្ថិភាពផ្ទាល់ខ្លួនផង ការបំពេញភារកិច្ច ត្រូវឈរលើក្រមសិលធម៌វិជ្ជាជីវះ មិនអាចដើរពាសវាលពាសកាលធ្វើអោយបាត់បង់តម្លៃខ្លួនឯងឡើយ ៕

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print