លោក​ ស​ សុខា​ បេីក​កិច្ច​ប្រជុំតាមដានវឌ្ឍនភាពការងារ របស់ ស.ស.យ.ក. ខេត្តបាត់ដំបង​ តាមប្រព័ន្ធ Zoom

ចែករំលែក៖

ខេត្ត​ព្រៃវែង៖ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ នៅរសៀលថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ​២០២១នេះ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក.) ដឹកនាំប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុនា របស់ ស.ស.យ.ក. ខេត្តបាត់ដំបង តាមប្រព័ន្ធ Zoom ។

ក្នុង​កិច្ចប្រជុំនេះ​ លោក​ ស​ សុខា​ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្ត ស្រុក ក្រុង និងសមាជិក សមាជិកាទាំងអស់ ជាពិសេសក្រុមការងារចុះជួយស្រុក ក្រុងទាំង១៤ ចំពោះខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកជួយដល់យុវជន និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងនោះ​ លោក​ស្នើសុំឱ្យ ស.ស.យ.ក. ខេត្ត ស្រុក ក្រុង និងក្រុមការងារចុះជួយស្រុក ក្រុង ព្រមទាំងសមាជិក សមាជិកាទាំងអស់ បន្តកិច្ចការងារមួយចំនួនទៀត ដើម្បីយុវជន និងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ដូចខាងក្រោម ៖

១. រៀបចំបើកវគ្គសិក្សាពីចម្ងាយ (ការសិក្សាតាមគន្លងថ្មី) លើជំនាញខ្លីៗ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់យុវជន ក្នុងបរិបទកូវីដ-១៩ ។

២. បន្តចូលរួមសកម្មភាពផ្សព្វផ្សាយសារអប់រំអំពីវិធានការសុខាភិបាល ៣ការពារ និង ៣កុំ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បើទោះបីជាកម្ពុជាយើង បាន និងកំពុងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងក៏ដោយ ។

៣. បន្តចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការជួយរៀបចំបងប្អូនប្រជាពលរដ្ឋចំណាកស្រុក កំពុងតែធ្វើចត្តាឡីស័ក តាមមណ្ឌលនានា និងជួយឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគ ឬសម្ភារៈប្រើប្រាស់ ឬសម្ភារៈការពារជំងឺកូវីដ-១៩ ជាដើម ។

៤. បន្តពន្យល់ណែនាំ និងផ្សព្វផ្សាយកុំឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅប្រទេសថៃ ព្រោះប្រទេសថៃ បច្ចុប្បន្ននេះ កំពុងតែប្រឈមនឹងជំងឺកូវីដ-១៩ ខ្លាំងដែរ ។

៥. បន្តជួយសម្របសម្រួលបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសគ្រោះមហន្តរាយធម្មជាតិ ដូចជា ៖ ខ្យល់ព្យុះ ខ្យល់កន្រា្តក់ គ្រោះអគ្គីភ័យ ។ល។ និង។ល។

៦. បន្តបំផុសឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បង្កើនការដាំដុះបន្លែ ដំណាំហូបផ្លែ និងផលិតផលកសិកម្មនានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ “បង្កើននូវការដាំដុះផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូលផលិតផលដែលមានសារជាតិគីមីពីបរទេស” ។

៧. បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យចូលរួមសម្អាតបរិស្ថានតាមផ្ទះ កម្ទេចទីជម្រក ឬសម្ភារៈដក់ទឹក ដែលមូសខ្លាអាចជ្រក និងអាចបង្កកំណើតបាន ព្រោះរដូវនេះ ជារដូវភ្លៀង សំបូរមូសខ្លា ដែលអាចបណ្តាលអោយកើតជំងឺគ្រុនចាញ់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print