រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅពិនិត្យនិងព្យាបាលនៅបន្ទប់ថែទាំជំងឺ បរិញ្ញាបត្ររង គិលានុបដ្ឋាក ញឹម សុខណាចាប់ពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​ 

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅពិនិត្យនិងព្យាបាលបន្ទប់ថែទាំជំងឺបរិញ្ញាបត្ររង គិលានុបដ្ឋាក ញឹម សុខណា សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ព្រោះមានអ្នកជំងឺកូវីដ-១៩ចូលទៅព្យាបាល។

រដ្ឋបាលខេត្តបញ្ជាក់ថា ដោយអ្នកជំងឺកូវីដ-១៩ជាស្តី្រមានឈ្មោះ ចាប ថាក់ អាយុ ៥២ឆ្នាំ  រស់នៅភូមិចំបក់ ឃុំក្រួស ស្រុកស្វាយជ្រំបានទៅពិនិត្យនិងព្យាបាលនៅបន្ទប់ថែទាំជំងឺ បរិញ្ញាបត្ររង គិលានុបដ្ឋាក ញឹម សុខណា រស់នៅភូមិចំបក់ ឃុំក្រួស ស្រុកស្វាយជ្រំ គិតចាប់ពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងទាំងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print