បុរសជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តធ្លាក់ចូលច្រាំងទន្លេក្រោមស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនមិនប្រយ័ត្នក៏រេចង្កូតធ្លាក់ចូលក្នុងច្រាំងទន្លេក្រោមស្ពានជ្រោយចង្វា តែ សំណាងល្អមានពំនូកដីធំៗកល់ជាប់ ចំណែកអ្នកបើកបរបានបើកទ្វាររថយន្តឡើងមកលើគោកវិញ មិនមានរងរបួសនោះទេ គ្រាន់តែខូចខាតតែរថយន្តតិចតួចប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ផ្ទៃមេឃពាក់ស្លាកលេខភ្នំពេញ 2AP-4985 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតធ្លាក់ចូលក្នុងច្រាំងទន្លេត្រង់ចំណុចក្រោមស្ពានជ្រោយចង្វា ភ្លាមនោះបុរសជាជនជាតិចិនបានបើកទ្វារចេញពីក្នុងរថយន្តឡើងមកគោកវិញ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ដោយពិនិត្យជុំវិញកន្លែងកើតហេតុមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់រករថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print