អាជ្ញាធរ​វៀតណាម​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗ​ ចំនួន ២០៦ករណីបន្ថែមទៀត

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលប្រទេសវៀតណាម បានប្រកាសថា៖​ បន្តរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ២០៦ករណីបន្ថែមទៀតនៅថ្ងៃអាទិត្យនេះដែរ។ អាជ្ញាធរ​សុខាភិបាល​ បន្តថា​ ក្នុងនោះ ២០១នាក់​ ជាករណីឆ្លងក្នុងសហគមន៍ និង០៥នាក់ជាករណីនាំចូល។

ក្រសួង​សុខាភិបាលវៀតណាម បានគូសបញ្ជាក់បន្ថែមថា៖ ក្នុងចំណោមករណីឆ្លងសហគមន៍ថ្មីៗខាងលើ មាន១២១ករណី ត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលជាចំណុចកណ្តាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន, ៤០ករណីនៅខេត្ត Bac Ninh, ៣១ករណីនៅទីក្រុងហូជីមិញ ហើយក្រៅពីនោះ នៅតាមខេត្តមួយចំនួនផ្សេងទៀត។

សូមជម្រាបថា​ ប្រទេស​​វៀតណាម​ បានរង​ការវាយប្រហារ​ពី​កូវី​ដ-​១៩​ នៅ​រលក​ថ្មី​កាលពី​៥​សប្តាហ៍​មុន​ ​ហើយ​ចាប់តាំងពី​ពេលនោះ​មក​ប្រទេស​នេះ​មាន​ការឆ្លង​ក្នុង​សហគមន៍​ចំនួន​៥.៦២២​នាក់​នៅ​៣៩​ខេត្ត​ក្រុង រួម​មាន៖​ ទី​ក្រុង​ធំៗ ​មជ្ឈមណ្ឌល​ឧស្សាហកម្ម និង​ទីតាំង​ដែល​ជា​ជម្រក​ក្រុមហ៊ុន​បរទេស​ធំៗ​។​

​ដោយ​ឡែក​ខេត្ត​បាក់​យ៉ាង​ ​និង​បាក់​និញភា​គ​ខាងជើង មាន​អ្នក​ឆ្លង​ច្រើនជាងគេ គឺ​ចំនួន​ ៣.០៨៩​នាក់​ ​និង​១.០៩៣​នាក់​រៀងៗ​ខ្លួន បន្ទាប់​មក​ក្រុង​ហូជីមិញ មាន​អ្នក​ឆ្លង​៣៧៦​នាក់​។

គួរបញ្ជាក់ថា ប្រទេស​វៀតណាម​ មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៨,៧៤៧នាក់ ក្នុងនោះស្លាប់ ៥៣នាក់ និងជាសះស្បើយ៣,៣៣៧នាក់៕ដោយ៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print