អាជ្ញាធរខេត្តរតនគិរី បន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២ករណី ក្នុងនោះមានទារក ១នាក់ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១

ចែករំលែក៖

អាជ្ញាធរខេត្តរតនគិរី បន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២ករណី ក្នុងនោះមានទារក ១នាក់ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១

ខេត្តរតនគិរី, រដ្ឋបាលខេត្តរតនគិរី មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងសាធារណជន ទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល ន រដ្ឋបាលខេត្តរតនគិរី បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ រួមមាន៖

.ឈ្មោះ រ័ត្ន សាមេត ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ១ រាជធានីភ្នំពេញ។

២.ទារក អាង សុខហៀង អាយុ ៧ខែ ត្រូវ កូវីដ-១៩ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ ជាកូនរបស់ឈ្មោះ ឡៃ ស្រីពេជ្រ ដែលបានឃើញវិជ្ជមាន។
ស្ត្រីឈ្មោះ រ័ត្ន សាមេត បានធ្វើដំណើរចេញពីរាជធានីភ្នំពេញ មកខេត្តរតនគិរី នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងស្វែងរកការងារធ្វើ តាមរថយន្តម៉ាកស្តាររិចផ្លាកលេខ ភ្នំពេញ 2AW-3305 និង បានទទួលទានអាហារនៅចំណុចរង្វង់មូលខ្លាស្ទុះ ខេត្តក្រចេះ បន្ទាប់មកបានធ្វើដំណើរមកដល់ចំណុចពំ្រ ប្រទល់ខេត្តរតនគិរី-ស្ទឹងត្រែង ក្រុមការងារប្រចាំការបានធ្វើការត្រួតពិនិត្យ និងកំណត់ចូលនិយមន័យ បានធ្វើ តេស្ដរហ័សលទ្ធផល វិជ្ជមានជំងឺកូវីដ-១៩ និងអ្នករួមដំណើរ ០៣នាក់ផ្សេងទៀត អវិជ្ជមាន។ ដោយឡែកទារកអាង សុខឈៀង អាយុ ៧ខែ គឺជាករណីឆ្លងពីម្ដាយមកកូនដែលស្ត្រីជាម្តាយបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ដែលមានការប៉ះ ពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដូចខាងលើ សូមស្ម័គ្រចិត្តទៅធ្វើវត្ថុវិភាគ និងរាយការណ៍ទៅ កាន់អាជ្ញាធរមានសមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ 097 595 77 88 / 092 121 383 / 097 775 12 12 សូមបញ្ជាក់ថា៖ បច្ចុប្បន្ននៅក្នុងខេត្តរតនគិរី បានរកឃើញអ្នកវិជ្ជមានកូដ-១៩ ចំនួន ២០នាក់ ស្រ្តី ០៥នាក់ (ទារក០១នាក់) ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ០៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៥នាក់។ រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ នឹងចូល រួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន បង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវី-១៩ ចូលក្នុងសហគមន៍ និងក្រុមគ្រួសារ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print