ភ្នំពេញ, ភោជនីយដ្ឋាន ហុងកុង សាខាទី៦ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២០ ផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកខាងផ្នែករត់តុ ធ្វើការនៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅហូបអាហារ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ភោជនីយដ្ឋាន ហុងកុង សាខាទី៦ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២០ ផ្លូវ២១៧ សង្កាត់វាលវង់ ខខណ្ឌ៧មករា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកខាងផ្នែករត់តុ ធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា