ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តសាំយ៉ុងមួយគ្រឿងក្នុងល្បឿនលឿនបានវ៉ាជាមួយនឹងរថយន្តមួយគ្រឿងទៀតដែលបើកខាងមុខមិនផុតជ្រុលបុកគូទពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងរងរបួសស្រាលនារីម្នាក់។
ហេតុគ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ នឹង៣០នាទីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកPAJEROពណ៌សពាក់ស្លាកលេខភ្នំពេញ 2D 9455បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ត្រង់ចំណុចកើតហេតុ មុខនិងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខ2N 3258បើកបរដោយបុរសម្នាក់ នឹងអ្នករួមដំណើរប្រុស ស្រីពីរនាក់ទៀតដែលធ្វើដំណើរមកពីក្រោយស្របទិសគ្នា ក្នុងល្បឿនលឿនហើយបានបន្ថែមល្បឿនដើម្បីវ៉ានិងរថយន្តPAJEROមិនផុតស្រាប់តែបុកគូទពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ ចំណែកឯនារីម្នាក់ដែលធ្វើដំណើរតាមរថយន្តសាំយ៉ុងរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តសាំយ៉ុងយល់ព្រមសងថ្លៃការខូចខាតទាំងអស់ទៅភាគីខាងរថយន្តPAJEROដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ៖ និន សុភ័ស្ត