ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់ត្រូវបានស្លាប់នៅនឹងកន្លែង ចំណែកផ្ទះរបស់ពលរដ្ឋ៧ខ្នងបានបាក់រាបដល់ដី និង ផ្ទះ៥២ខ្នងផ្សេងទៀតរងផលប៉ះពាល់របើកដំបូល និងជញ្ជាំង ដោយសារឥទ្ធិពលនៃខ្យល់កន្រ្តាក់ ដែលបានកើតឡើងយរៈពេល២ថ្ងៃផ្ទួនៗគ្នា គឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នេះបើយោងតាមការបញ្ជាក់ជាបឋមរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១១ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ ។
គ្រោះធម្មជាតិខ្យល់កន្រ្តាក់នេះបានវាយបោកបក់ទៅដល់ស្រុកចំនួន៣ គឺបង្ករឱ្យប៉ះពាល់ដល់ភូមិចំនួន១៣ ឃុំចំនួន៧ របស់ស្រុកកំពង់លែង ស្រុករលាប្អៀរ និង ស្រុកសាមគ្គីមានជ័យ ។
រហូតមកដល់ពេលនេះអាជ្ញាធរមូលដ្ឋាន នៃទីតាំងដែលទទួលរងឥទ្ធិពលនៃខ្យល់កន្រ្តាក់នេះបានចុះជួយដល់ប្រជាពលរដ្ឋ និង ចូលរួមមចែកអំណោយដល់អ្នករងគ្រោះនេះផងដែរ ៕
...
ដោយ៖ ចន្ថា