សមត្ថ​កិច្ចឃាត់ខ្លួនយុវជនម្នាក់ចាប់រំលោភសេពសន្ថវ:ក្មេងស្រីជាអនីតិជនបានសម្រេចម្តង

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖​ កម្លាំង​នគរបាល​ជំនាញ​ ផ្នែក​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​តា​គី​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ បាន​បង្ក្រាប​និង​ឃាត់ខ្លួនយុវជនម្នាក់ដែលរួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​ តាមបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ ។​
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកថ្មគោលបានឲ្យដឹងថា
ជនសង្ស័យ​ឈ្មោះ​ ធី​ សុ​ខឿ​ត​ ហៅ​ ផៃ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ត្រស់​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ ត្រូវ​ឃាត់ខ្លួនកាលពីរសៀលថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០២១​ ​ នៅចំណុចជនសង្ស័យរស់នៅខាងលើ។
តាមបណ្តឹងបានបញ្ជាក់ថា​ជនសង្ស័យបាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ជាមួយ​ជន​រង​គ្រោះជា​អនីតិជន​អាយុ​១៤​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ទទឹង​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​បានសម្រេច កាលពី​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​មម៉ោងប្រមាណ៧យប់នៅ​ចំណុច​ក្រុម​ទី​១៥​ ភូមិ​ត្រស់​ ឃុំ​អូរ​តា​គី​ ស្រុក​ថ្មគោល​ ។​ ដោយយោងតាមពាក្យបណ្តឹងនេះសមត្ថកិច្ចបានទៅឃាត់ខ្លួនជនសង្ស័យ​រូបនេះយកទៅសាកសួរហើយខ្លួនគេបាន​សារភាព​ថាពិតជា​បាន​ប្រព្រឹត្តសកម្មភាព​ខាងលើ​ដូចការចោទប្រកាន់ប្រាកដ​មែន​ ។​ ជនសង្ស័យ​​ត្រូវ​បាន​នគរបាល​ស្រុក​ថ្មគោល​ កសាង​សំណុំរឿង​ បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print